Skip to content

អីយ៉ា !! ម្ដងនេះគ្រួសារ ព្រាប សុវត្ថិ សម្ញែងរថយន្ដថ្មីសន្លាងទាំងព្រមតែម្ដង

នៅពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ ក្រៅពីការងារសិល្បៈថ្មីៗនេះ លោកក៏បានចាប់អាជីពជាអ្នកជំនួយអចលទ្រព្យម្នាក់ផងដែរ ដោយបោះទុនជាមួយនឹងលោក ឡេង ណាវ៉ាត្រា ក្នុងការចាប់ដៃរកស៊ីជាមួយគ្នា។ ជាមួយគ្នានោះដែរ ស្រាប់តែមួយរយៈពេលខ្លីនេះ គេមើលឃើញ កូនប្រុសពីរនាក់ក្នុងចំណោមកូនទាំងបីរបស់លោក ព្រាប សុវត្ថិ បានប្តូរក៏ដូចជាទិញរថយន្តទំនើបម្នាក់មួយៗ ដែលមានតម្លៃខ្ទង់សែនដុល្លារ ខណៈរឿងនេះក្លាយជាការចាប់អារម្មណ៍មួយ ចំពោះទស្សនិកជន។

ក្នុងនោះផងដែរ មិនបង្អង់យូរ បន្ទាប់ពីកូនបញ្ចេញរថយន្តទំនើបម្នាក់មួយ លោក ព្រាប សុវត្ថិ ក៏ទិញកាដូមួយភ្លែត ជូនម្តាយបង្កើត ដែលជារថយន្តម៉ាក Ford ដ៏ស្រស់ស្អាត ដែលរឿងនេះ សឹងតែធ្វើឱ្យទស្សនិកជនគ្រប់រូប លាន់មាត់ថា វាជារឿងធម្មតាទៅហើយ សម្រាប់គ្រួសារលោក ព្រាប សុវត្ថិ ព្រោះបើតាមគេដឹង គ្រួសារនេះមានលុយសឹងតែដេកចាយទៅហើយ។

ដោយផ្អែកទៅលើគណនីហ្វេសប៊ុក គេមើលឃើញថា គ្រួសារលោក ព្រាប សុវត្ថិ បាន ចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការទិញរថយន្ត ដោយក្នុងនោះ សុវត្ថិ មុន្នីវណ្ណ ទើបផ្លាស់ប្តូររថយន្តសេរ៊ីថ្មី ម៉ាក Mercedes-Benz C63 AMG ដែលមានតម្លៃជាង10ម៉ឺនដុល្លារ និងលោក សុវត្ថិ សិរីវុឌ្ឍឈរក្បែររថយន្តទំនើបថ្មីសន្លាង ដោយសរសេរថា «Hey hey My lovely car» ខណៈការបង្ហោះនូវរថយន្តទំនើបមួយគ្រឿងម៉ាក Mazda នេះគឺត្រូវបានគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *