ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើការផ្ទេរមួយជាមួយនឹងក្លិបអាល្លឺម៉ង់ Mainz ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Yoshinori Muto។
ខ្សែប្រយុទ្ធវ័យ 25ឆ្នាំរូបនេះ បានធ្វើដំណើពីទីក្រុងតូក្យូ ទៅកាន់ Newcastle ដើម្បីទទួលការត្រួតពិនិត្យសុខភាពកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការផ្ទេរនេះ មានតម្លៃខ្លួន 95,5លានផោន (ស្មើនឹង 12,4លានដុល្លារអាមេរិក)។
លោក Rouven Schroder ប្រធានផ្នែកកីឡារបស់ក្លិប Mainz បានឲ្យដឹងថា៖ «យើងមានការពិភាក្សាដ៏ល្អ និងប្រកបដោយផ្លែផ្កាជាមួយនឹងក្លិប Newcastle United ហើយយើងឈានដល់ការព្រមព្រៀងជាគោលការណ៍មួយ»។ ខ្សែប្រយុទ្ធវ័យ 26ឆ្នាំរូបនេះ បានចំណាយពេលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើដំណើពីទីក្រុងតូក្យូទៅកាន់ទីលាន Tyneside ដើម្បីត្រួតពិនិត្យសុខភាព និងត្រូវបានរំពឹងទុកថា នឹងក្លាយជាកីឡាករចំណូលថ្មីទី5របស់លោក Benitez។
ខ្សែការពារកណ្តាលអន្តរជាតិស្វ៊ីស Fabian Schar ត្រូវបានប្រកាសថា ជាកីឡាករចំណូលថ្មីទី4របស់ក្លិប Newcastle ក្រោយពីបានបំពេញការផ្ទេរក្នុងតម្លៃខ្លួន3លានផោនពីក្លិប Deportivo de La Coruna ហើយគួរតែត្រូវបានចូលរួមដោយក្លិបម្នាក់ដែលបានស៊ុតបាល់បញ្ចូលទី8គ្រាប់សម្រាប់ក្រុម Mainz កាលពីរដូវកាលមុន ខណៈដែលពួកគេបានគេចផុតពីតំបន់កាត់ចោលនៃក្របខ័ណ្ឌ Bundesliga។
Muto គឺជាសមាជិកម្នាក់ក្នុងក្រុម World Cup របស់ជប៉ុន ប៉ុន្តែ បានធ្វើការបង្ហាញខ្លួនត្រឹមតែ1លើកគត់ ពោលគឺក្នុងពេលចាញ់ក្រុមជម្រើសជាតិប៉ូឡូញ 1-0 ក្នុងការប្រកួតពូល H៕
ប្រភពពី៖ Sky Sports