តាមរយៈសារព័ត៌មាន Koreaboo ដែលបានចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា មានប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានទម្លាយការពិតថា Park Seo Joon និង Park Min Young បានលួចទាក់ទងគ្នានៅក្រៅឆាក អស់រយៈពេល ៣ ឆ្នាំមកហើយ ។
គួរបញ្ជាក់ផងដែរថា តារាកូរ៉េទាំងពីរដួងនេះ បានចាប់ផ្តើមទាក់ទងគ្នាតាំងពីមុនល្បីក្នុងរឿង “What’s Wrong With Secretary Kim” ប៉ុន្តែគូស្នេហ៍មួយគូនេះបានព្យាយាមលាក់បាំងមករហូត ។ ជាការពិតណាស់ មានមនុស្សជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងរវាងទំនាក់ទំនងរបស់ Park Seo Joon និង Park Min Young ថាតើអ្នកទាំងពីរស្រលាញ់គ្នាដោយរបៀបណា ?។
យ៉ាងណាមិញ ប្រភពដដែលបន្តទៀតថា ការពិតទៅ Park Seo Joon និង Park Min Young បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាម ដែលមានផ្ទៃខាងក្រោយដូចគ្នា ព្រោះអ្នកទាំងពីរបានលួចចេញជួបគ្នាជាញឹកញាប់ ៕