តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្ដិច បានឱ្យឃើញថា ពិធីការិនីដ៏ល្បីឈ្មោះប្រចាំកម្មវិធីទូរទស្សន៍ MY TV និង CTN គឺកញ្ញា ជីជី បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងស្ថានភាពកាត់សក់ខ្លីដូចជាបុរស ដែលធ្វើឱ្យអ្នកគាំទ្រនាងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការបង្ហាញម៉ូដសក់ខ្លីនេះ មិនទាន់អាចបញ្ជាក់បានថា ជាសក់ពាក់នៅក្នុងការសម្ដែងភាពយន្ដ ឬជាការសក់ពិតប្រាកដមែននោះទេ។ តែយ៉ាងណាមិញ កញ្ញាបានសាកល្បងធ្វើតេស្ដអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រនាងដោយសរសេរសារថា « បើសក់អូនចឹងនៅស្រលាញ់ទៀតអត់? »។ កញ្ញា ជីជី គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប ដែលបានសាងភាពល្បីល្បាញរបស់ខ្លួន រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងស្នាដៃកាន់កម្មវិធីទូរទស្សន៍ធំៗយ៉ាងច្រើន ស្ទើរតែរាប់មិនអស់។
បើទោះបីជា នាងលេងម៉ូដសក់ ឬម៉ូដសម្លៀកបំពាក់បែបណានោះ ក៏អ្នកគាំទ្រនិយមពោលពាក្យសសើរថា នាងស្រស់ស្អាតដដែល ។ ដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ៖