ភាពយន្ត Mission Impossible Fallout ថ្មីនេះ គឺជាភាគទី 6 ហើយរបស់សែស្រឡាយរឿង Mission Impossible ដែលមានការចូលរួមសម្ដែងពីសំណាក់តារាហូលីវូដល្បីៗជាច្រើនរូប ដូចជា Tom Cruise, Henry Cavill, Simon Pegg និង Rebecca Ferguson ជាដើម។ កាលពីថ្ងៃទី24 ខែកក្កដា តារាឯកប្រុសរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី “The Tonight Show Starring Jimmy Fallon” ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួន “Mission Impossible Fallout” ឬ “MI6”។ នៅក្នុងកម្មវិធីនោះ លោកបាននិយាយពីបទពិសោធសម្ដែង ក៏ដូចជាការលំបាកផ្សេងៗក្នុងថតផងដែរ។
Tom Cruise បានបញ្ជាក់ថា លោកបានបាក់ឆ្អឹងជើងនៅក្នុងការថតឈុតមួយក្នុងសាច់រឿង គឺដោយសារការលោតផ្លោះពីអគារមួយទៅអគារមួយទៀត ហើយអ្វីដែលគួរឱ្យកោតសរសើរបំផុតនោះគឺ លោកចំណាយពេលដល់ទៅ 1ឆ្នាំកន្លះដើម្បីរៀនបើកបរឧទ្ធម្ភាគចក្រដើម្បីសម្ដែងឱ្យបានដូចមែនទែននៅក្នុងឈុតមួយទៀតនៃសាច់រឿង។ យ៉ាងណាក៏ដោយ នៅក្នុងផ្ទៃរឿងនេះទាំងមូល នៅមានឈុតឆាកមួយចំនួនបានថតដោយកាមេរ៉ា IMax ជាប្រភេទកាមេរ៉ាដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៃឧស្សាហកម្មភាពយន្ដលំដាប់ពិភពលោក។
គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 ម្សិលមិញនេះ ក៏មានការជួបជុំបណ្ដាអ្នកគាំទ្ររបស់តារាសម្ដែង Tom Cruise នៅក្នុងបរិវេណ Major Cineplex by Smart សាខា Aeon Sen Sok ក្នុងរាជធានីភ្នំពេញផងដែរ និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបនេះ បានទទួលនូវបទពិសោធថ្មីសន្លាងមួយ គឺការទស្សនាភាពយន្ដខាងលើនេះ ជាលក្ខណៈ IMAX ដែលមានទំហំធំជាងរោងភាពយន្ដធម្មតាដល់ទៅ 4ដង។
សូមជម្រាបថា រឿង «Mission Impossible» ក៏មានការបញ្ចុះតម្លៃពិសេសដល់ទៅ 50% ចំពោះអ្នកគាំទ្រដែលកំពុងរង់ចាំទស្សនាទៀតផង៕