ដូចដែលប្រិយមិត្តអ្នកអានទស្សនាវដ្តី ឡារ៉ែន ទាំងអស់បានដឹងហើយថា ការ៉ុតជាមើមបន្លែដែលមានគុណភាពខ្ពស់ដល់រាងកាយ ដូច្នេះប្រិយមិត្តទាំងអស់គួរដឹងថា តើវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរាងកាយ? យ៉ាងមិញ មើមការ៉ុត ក៏មានប្រយោជន៍ ដើម្បីសុខភាពរបស់ស្ដ្រី ប្រសិនបើស្ដ្រីដែលចង់មានរូបស្រស់ស្អាត និងមានសុខភាពល្អគួរកុំខកខានពិសាការ៉ុត ព្រោះវាផ្ដល់នូវប្រយោជន៍ដល់រាងកាយសម្បើមណាស់។ ម្យ៉ាងទៀតសូមកុំបោះចោលសម្បកការ៉ុតឱ្យសោះ ព្រោះថាវាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងធាតុរ៉ែជាច្រើនដែលនៅគ្របពីលើសាច់ការ៉ុត ហើយម្យ៉ាងវិញទៀត សម្បកការ៉ុតសម្បូរទៅដោយវីតាមីន C ច្រើនជាងសាច់រហូតដល់ទៅ6ដងឯណោះ។ ខាងក្រោមនេះជាការបង្ហាញពីអត្ថប្រយោជន៍របស់ការ៉ុតចំពោះសុខភាពរបស់ស្ត្រី ៖
1. ជួយសុខភាពស្ដ្រីតាំងគភ៌
ការ៉ុត ជាអាហារសមប្រកបសម្រាប់ស្ដ្រីដែលកំពុងពពោះ ព្រោះវាជួយទ្រទ្រង់សុខភាពទាំងម្ដាយ និងទារកក្នុងផ្ទៃបាន រួមទាំងកាត់បន្ថយស្ថានភាពខុសប្រក្រតី ដែលកើតទៅលើទារកផងដែរ។ លើសពីនេះ ការ៉ុត ក៏ជួយឱ្យម្ដាយមានទឹកដោះគ្រាប់គ្រាន់ដែរ។
2. កាត់បន្ថយការកើតមហារីកសុដន់
សារធាតុពុលដែលទទួលបានពីអាហារ និងជាតិពុលនៅជុំវិញខ្លួន អាចបង្កឱ្យកើតជំងឺមហារីក វានឹងទៅបំផ្លាញកោសិកានៅក្នុងរាងកាយ។ ប្រសិនបើអ្នកទទួលទានការ៉ុតជាប្រចាំ នឹងជួយឱ្យរាងកាយទទួលបានសារធាតុប្រឆាំងនឹងជាតិពុល ជួយកាត់បន្ថយការកើតជំងឺមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។
3. កម្ចាត់ជាតិពុល
ការបាត់បង់កោសិកានានាក្នុងខ្លួនសុទ្ធសឹងតែកើតឡើងពីសារធាតុពុលទៅបំផ្លាញដល់កោសិកាក្នុងរាងកាយ។ បើអ្នកមិនចង់ឱ្យខ្លួនប្រាណទ្រុឌទ្រោម ឬចាស់ទៅតាមអាយុទេ គួរទទួលទានការ៉ុត ឬទឹកការ៉ុតជាប្រចាំ ដើម្បីជួយឱ្យសុខភាពមាំមួនល្អ និងក្មេងជាងវ័យ។
4. ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ
ការ៉ុត ជាអាហារជួយបង្កើតសារធាតុផ្សេងៗក្នុងពេលមានរដូវ ព្រោះវាសម្បូរដោយសារធាតុច្រើនយ៉ាង ទាំងជាតិដែកវីតាមីន A និង Beta-Carotene ដែលស្ដ្រីបាត់បង់ច្រើនខុសប្រក្រតីក្នុងពេលមានរដូវ។
5. ការពារស្បែកពីកាំរស្មី UV
កាំរស្មី UV ចាត់ទុកថាជាអ្នកបំផ្លាញស្បែកខ្លាំងបំផុត និងជំរុញឱ្យកើត
មានជំងឺមហារីកស្បែក។ ដូច្នេះចំ-
ពោះអាហារធម្មជាតិដូចជា ការ៉ុត ដែលមានវីតាមីន A ច្រើនក៏អាចការពារស្បែករបស់អ្នកបានយ៉ាងល្អ។
6. ជំរុញ និងសម្រួលប្រព័ន្ធរំលាយអាហារ
ចំពោះស្ដ្រីដែលគិតចង់សម្រកទម្ងន់
សូមកុំភ្លេចទទួលទានការ៉ុត ព្រោះវាជួយបង្កើនដល់ការងារនៃប្រព័ន្ធរំលាយអាហារ អាចដុតបំផ្លាញថាមពលអាហារក្នុងខ្លួនបានច្រើន។
7. ការពារការកើតមុន
សារធាតុអាហារនៅក្នុងការ៉ុត មិនត្រឹមតែជួយទ្រទ្រង់ស្បែកឱ្យភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចកាត់បន្ថយការកើតមុនបានយ៉ាងល្អផងដែរ។ ក្រៅពីនេះ ប្រសិនបើទទួលទានទឹកការ៉ុតលាយជាមួយទឹកឃ្មុំ ក៏ជួយព្យាបាលមុន និងទប់ស្កាត់មិនឱ្យកើតមុនបានផងដែរ ។
8. ថែរក្សាសុខភាព និងមានសម្រស់សក់រលើបរលោង
នៅក្នុងការ៉ុតមានវីតាមីន A និង Beta-
Carotene ជួយទ្រទ្រង់ដល់សរសៃ-
សក់ រួមទាំងធ្វើឱ្យរលើបរលោង។ លើសពីនេះ វីតាមីន C ដែលមាននៅក្នុងការ៉ុតអាចជួយឱ្យសក់រឹងមាំ និងស្រស់ស្រាយជាងមុន។
9. ជួយឱ្យភ្នែកកាន់តែមើលឃើញច្បាស់
បើចង់ឱ្យភ្នែកមានភាពស្រស់ស្រាយភ្លឺច្បាស់ និងមានសុខភាពល្អ ការ៉ុតជាជម្រើសដ៏ល្អចំពោះសុខភាពភ្នែក ព្រោះវាសម្បូរដោយវីតាមីន A និង Beta-Carotene ជួយការពារមិនឱ្យភ្នែកស្រវាំង។
10. ការពារស្បែកជ្រួញ
នៅពេលអ្នកមានអាយុច្រើន ស្បែកក៏ជ្រីវជ្រួញ ប៉ុន្ដែបើមិនចង់ឱ្យចាស់ខូចទៅតាមអាយុនោះទេ អ្នកគួរទទួលទានការ៉ុត ព្រោះការ៉ុតសម្បូរដោយសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាងកាយ បើកាន់តែទទួលទានច្រើននឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យមិនខាន៕