នៅពេលថ្មីៗនេះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានទម្លាយការសង្ស័យចំពោះរឿងភាគល្បីរបស់ប្រទេសថៃ មានចំណងជើងថា « បុព្វេសន្និវាស » ដែលតួឯកស្រីមានឈ្មោះថា « ការកេត » និងត្រូវបានសង្ស័យថា លួចគំនិតចេញពីរឿងខ្មែរនៅអំឡុងឆ្នាំ1962 ដែលមាននៅក្នុងឯកសាស្រាវជ្រាវរបស់សៀវភៅ « មួយម៉ឺនអាល័យ » របស់ក្រុមព្រះសូរិយា។
ដោយផ្អែកលើការបញ្ជាក់របស់គណនី Viriya Lim បានលើកឡើងថា « ភស្តុតាងច្បាស់ចែស ថៃលួចកុនខ្មែរដែលថតតាំងពីឆ្នាំ 1962 មាន សាក់ ស៊ីស្បោង ជាតួរងផង។ សំខាន់ គាត់នៅរស់រានមានជីវិត ឯប្រទេសអាឡឺម៉ង់ដល់សព្វថ្ងៃ។ សាក្សីរស់ រឿង ការកេត! »។ ប្រភពដដែរបានបន្ដ« រឿង ការកេត ដែលក្មេងៗភ្លូកទឹកភ្លូកដី លើកតម្កើង ថាជារឿងថៃល្បី។ ក្នុងសៀវភៅ សរសេរថា រឿងខ្មែររាប់រយរឿង ដែលផលិតកម្មថៃ ស្នើសូមសិទ្ធិដាក់បញ្ចាំងនៅបាងកក។ 1960 ដល់ 1670 ជាយុគមាស នៃវិស័យភាពយន្តខ្មែរ ល្បីទូទាំងពិភពលោក»។
តែយ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត បានយល់ឃើញថា នោះគ្រាន់តែមានឈ្មោះតួស្រី « ការកេត » ដូចគ្នាតែប៉ុណ្ណោះ តែសាច់រឿងប្រហែលខុសគ្នាក៏ថាបាន៕