ពិតជាភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមហ្វេប៊ុក ដែលគេមើលឃើញថា តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក G-Devith បានបញ្ចេញបទចម្រៀងថ្មី ដែលមានចំនងជើងថា “BODY” ជា ភាសាថៃ ធ្វើឱ្យមហាជន ជាពិសេសហ្វេនរបស់លោកជាច្រើន បានសរសើរពីទេព្យកោសល្យថ្មីរបស់លោក ដែលបានព្យាយាមវាយលុកទីផ្សារអន្តជាតិ។ ទន្ទឹមនឹងមានការគាំទ្រពីសំណាក់ជនជាតិថៃ និងខ្មែរមួយចំនួនហើយនោះ នៅក្នុងក៏មានមតិរិះគន់មួយចំនួនចេញពីមាត់អ្នកសិល្បៈជាតិនិយម គឺលោក អាចារ្យធំ នគររាជ ដែលត្រូវបានគេមើលឃើញថា លោកជាម្នាក់បានចូលរួមអភិរក្សវប្បធម៌បុរាណខ្មែរ នៅលើបណ្ដាញសង្គហ្វេសប៊ុក។
ភ្លាមៗតែម្ដង ឌីជេអាចារ្យធំ គ្រាន់តែបានឃើញវីដេអូចម្រៀងនេះភ្លែត ក៏ស្រាប់តែបោះសម្តីខ្លាំងៗថា « ឮតែ (ណង…សួយក៏ឌី)…??? នេះឬអ្នកសិល្បៈ(ខ្មែរ)???
ខ្មាសដូនតា! មិនគួរផែនដីនៃខឿនវប្បធម៌ដ៏អស្ចារ្យនេះ មានកោសិកាអវិជ្ជមានកើតបាន ហើយប្រឹងលូនទៅលិឍបាតជើងចោរ…! ។ (#ខ្មែរប្រឹងលួចថៃបច្ចុប្បន្ន) ឯ (#ថៃប្រឹងប្លន់អតីតកាលរបស់ខ្មែរ)។ លោកអាចប្រកាសប្រាប់ពិភពលោកបាន ថាលោកបានមកកើតច្រឡំប្រទេសទេ លោកប្ដូរសញ្ជាតិ ប្ដូរឈាមចុះ កុំឱ្យឈ្មោះជាតិខ្មែរនេះ នាំថោកដល់លោកឯង »។
គួររំឭកផងដែរថា មួយរយៈមុន ឌីជេអាចារ្យធំ ធ្លាប់មានសង្គ្រាមពាក្យសម្ដីឌឺដងដៀមដាមទៅកាន់តារាចម្រៀង G-Devith ថា ជាតារាចម្រៀងមិនជួយលើកស្ទួយនិងអភរិរក្សវប្បធម៌ប្រពៃណីខ្មែរ ជាតារាចម្រៀងប្លែកសលុយ ហើយចាត់ទុកថា ជាការបំផ្លាញវប្បធម៌ខ្មែរ ថែមទៀតផង៕