តាមរយៈសារព័ត៌មាន MThai ដែលចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា ការចាត់ចំណាត់ថ្នាក់តារាសម្ដែងហូលីវូដដែលមានទ្រព្យច្រើនជាងគេលើពិភពលោករបស់គេហទំព័រ Forbes នៅក្នុងឆ្នាំ 2018 នេះបានឱ្យដឹងថា មានតារាសម្ដែង កីឡាករ អ្នកជំនួញទាំងអស់ចំនួន 100នាក់ ដែលជាប់ក្នុងចំណាត់ថ្នាក់អ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។ ការចាត់ចំណាត់ថ្នាក់នេះ ត្រូវបានគណនាតាមរយៈទ្រព្យសម្បត្តិដែលទទួលបានច្រើនចាប់តាំងពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2017 រហូតដល់ថ្ងៃទី1 ខែមិថុនា ឆ្នាំ2018(រយៈពេល 1ឆ្នាំ) ដែលនៅក្នុងចំណោមនោះ គេសង្កេតឃើញមានតារាសម្ដែងចំនួន 10រូប ស្ថិតនៅលំដាប់លេខរៀងកំពូលៗដែរ។
អ្នកដែលស្ថិតនៅលំដាប់លេខរៀងទី1 នោះគឺ Floyd Mayweather ជាកីឡាករប្រដាល់ជនជាតិអាមេរិក វ័យ 41ឆ្នាំ មានទ្រព្យសម្បត្តិដល់ទៅ 285 លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី2 ) លោក George Clooney
ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 239លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី3 ) Kylie Jenner
ជាតារាម៉ូដែល និងជាអ្នកជំនួញវ័យ 20ឆ្នាំ មានទ្រព្យសម្បត្តិ 166.5លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី4) លោក Dwayne Johnson(The Rock)
ជាកីឡាករ-តារាសម្ដែងវ័យ 46ឆ្នាំ មានទ្រព្យសម្បត្តិ 124លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី5) U2
ជាតន្ត្រីករដែលមានទ្រព្យសម្បត្តិ 118លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី6 ) លោក Coldplay
ជាតន្ត្រីករមានទ្រព្យសម្បត្តិ 115.5 លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី7 ) លោក Ed Sheeran
ជាតារាចម្រៀងវ័យ 27ឆ្នាំ មានទ្រព្យសម្បត្តិ 110លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី8 ) លោក Bruno Mars
ជាតារាចម្រៀងវ័យ 32ឆ្នាំ មានទ្រព្យសម្បត្តិ 100លានដុល្លារសហរដ្ឋអាមេរិក។
លំដាប់ទី9 ) Katy Perry
ជាតារាចម្រៀងវ័យ 33ឆ្នាំ មានទ្រព្យសម្បត្តិ 83លានដុល្លារសហរដ្ឋអាមេរិក។
និងអ្នកដែលជាប់លំដាប់ថ្នាក់ក្រោម10 មាន៖
លំដាប់ទី20 ) Robert Downey Jr.(Iron man)
ជាតារាសម្ដែងវ័យ 57ឆ្នាំ មានទ្រព្យសម្បត្តិ 81លានដុល្លារសហរដ្ឋអាមេរិក។
និងលំដាប់ទី21 ) Taylor Swift
ជាតារាចម្រៀងវ័យ 28ឆ្នាំ មានទ្រព្យសម្បត្តិ 80លានដុល្លារសហរដ្ឋអាមេរិក៕