តាមរយៈសារព័ត៌មាន Khaosod ទើបចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand 2018 នេះបានរកឃើញម្ចាស់មកុដនារដូវកាលថ្មីនេះហើយគឺ នាង ណាំអយ ឆៈនៈផាន មានឈ្មោះហៅក្រៅ ប្អូនស្រី ម៉ស ( Moss ) ។ នាងជាបវរកញ្ញាប្រចាំឆ្នាំ 2018 ដែលទទួលបានបោះឆ្នោតគាំទ្រ និងភាពសុគ្រិតយុត្តិធម៌ពីគណៈកម្មការជាច្រើន ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ។
ដោយមានក្ដីរំភើបខ្លាំងពេក បវរកញ្ញារូបនេះ បានបង្ហាញកាយវិការក្រាបសំពះបាតជើងឪពុកម្ដាយរបស់នាងនៅលើវេទិកា ដែលធ្វើឱ្យទស្សនិកជន និងសំណាក់អ្នកសារព័ត៌មានទាំងអស់មានភាពភ្ញាក់ផ្អើលចំពោះរូបនាង។ ដោយផ្អែកទៅលើការបង្ហោះសារនៅលើអ៊ីនស្ដាក្រាមរបស់នាង បានឱ្យដឹងថា « នៅទីបំផុតនៃជីវិតរបស់កូនម្នាក់នេះ បានតបស្នងគុណពុកម៉ែហើយ យើងមានផ្ទះហើយណា៎ មានឡានបន្ថែមទៀត ពុកម៉ែនិងបានសម្រាកខ្លះ ពុកម៉ែជាដួងចិត្តរបស់កូន ស្រឡាញ់ណាស់ »។ សារនេះបានបញ្ជាក់ឱ្យដឹងថា ក្រោយពីដែលនាងទទួលបានជយលាភីនេះហើយ នាងគ្រោងនឹងកសាងផ្ទះជូនឪពុកម្ដាយ។
ពិតជាកត្តញូចំពោះមាតាបិតារបស់ខ្លូនខ្លាំងណាស់ និងពិតជាគួរឱ្យសរសើចំពោះរូបនាង ដែលបានឆ្លងកាត់ឧបសគ្គនានាច្រើន រហូតបានជួយក្ដីសម្រេចប្រាថ្នាខ្លួនឯង។ គួរបញ្ជាក់ផងដែរថា សកម្មភាពរបស់បវរកញ្ញារូបនេះ បានក្លាយជាកម្លាំងបណ្ដាលចិត្តយ៉ាងខ្លាំងដល់អ្នកគាំទ្រ ឱ្យក្រោយឈរតស៊ូជាមួយបញ្ហាជីវិត ហើយងាកមកតបស្នងគុណឪពុកម្ដាយដោយមិនរាថយ បើទោះបីជាផ្លូវខាងមុនមានឧបសគ្គលំបាកជាច្រើន ៕