បើការតាមការចេញផ្សាយរបស់គេហទំព័រទស្សនាវដ្តី Forbes បានឱ្យដឹងថា កូនស្រីពៅរបស់ត្រូកូល Kardashian មានវ័យ 21 ឆ្នាំ គឺនាង Kylie Jenner ត្រូវបានប្រកាសឱ្យដឹងថា នាងក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេនៅលើពិភពលោកនេះ ដែលមានទ្រព្យសម្បិត្តច្រើនមហាសាលនៅក្នុងសហរដ្ឋអាមេរិក ។ បន្ទាប់ពីនាងបានបើកក្រុមហ៊ុនគ្រឿងសម្អាងមានឈ្មោះ “Kylie Cosmetics” កាលពី 2 ឆ្នាំមុន ។
បើតាមការរៀបលំដាប់លេខរៀងរបស់ទស្សនាវដ្ដី Forbes បានសរសេរថា តារាស្រី Kylie Jenner បានក្លាយជាសមាជិកក្រុមគ្រួសារអ្នកមានទ្រព្យសម្បិត្តស្ដុកស្ដមទៅហើយ ដោយសារតែនាងបានប្រើប្រាស់កេរិ្ដឈ្មោះភាពល្បីល្បាញរបស់នាង តាមរយៈប្រព័ន្ធផ្សាយ និងបណ្ដាញសង្គមនានា ដែលមានអ្នកតាមដានរាប់លាននាក់ ក្នុងការផ្សព្វផ្សាយពីគ្រឿងសម្អាងរបស់នាង ដែលជាហេតុនាំឱ្យជំនួញរបស់នាងជោគជ័យទាំងទូពិភពលោក។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ទស្សនាវដ្តីForbes បានឱ្យចំណាត់ថ្នាក់តារាស្រី Kylie Jenner ជាសេដ្ឋនីទី 1 របស់ពិភពលោក មានវ័យក្មេងជាងគេបង្អស់ និងមានទ្រព្យសម្បត្តិជាង 900 ដុល្លារសហរដ្ឋអាមេរិក និងក្លាយជាសេដ្ឋនីដែលបានប្រើប្រាស់សមត្ថភាពខ្លួនផ្ទាល់ ក្នុងការកសាងភាពមានបាន។ មិនតែប៉ុណ្ណោះ នាងបានដណ្ដើមតំណែងរបស់បិតាបង្កើតហ្វេសប៊ុកវ័យក្មេង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេកាលពីអាយុ 23 ឆ្នាំ គឺលោក Mark Zuckerberg ៕