គ្លីនិក Derma Care ដែលជាគ្លីនិកជំនាញខាងថែរក្សាសម្រស់ និងស្បែក បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ2008មកម្ល៉េះ ដោយមានទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ គឺស្ថិតនៅផ្ទះលេខ 161b មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង 1 ខណ្ឌចំការមនរាជធានីភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុកជាច្រើន ជាពិសេសគឺតារាសិល្បៈល្បីៗតែម្តង(អតិថិជនជាង3,000នាក់ និង 30%នៃអតិថិជនសរុប ជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា)។
គ្លីនិក Derma Care ប្រមូលផ្តុំដោយអ្នកឯកទេសខាងស្បែក ដែលមានបទពិសោធច្បាស់លាស់ និងយូរឆ្នាំ ផ្តល់ជូននូវការពិគ្រោះយោបល់ និងការព្យាបាលយ៉ាងមានប្រសិទ្ធភាពដើម្បីផ្តល់នូវភាពស្រស់ស្អាត និងជួយការពារភាពចាស់ជាងវ័យជូនដល់អតិថិជនគ្រប់ជាតិសាសន៍ ជាមួយនឹងគ្រូពេទ្យឯកទេសពិតប្រាកដ។សេវាកម្មរបស់ គ្លីនិក Derma Care មានដូចជា ៖
– ឡាស៊ែរ បំបាត់ខ្លាញ់ បន្តឹងស្បែក
– ម៉ាស៊ីនសម្រករាង
– ឡាស៊ែរ បំបាក់មុខខ្មូត កាត់ប្រជ្រុយសាច់ដុះ ឫស
– ឡាស៊ែរ បន្តឹងស្បែកមុខ និងប្រហោងមុខ
– លើកបន្តឹងត្របកភ្នែកដោយម៉ាស៊ីនផ្លាស្មា
– ព្យាបាលមុន ដោយពន្លឺ LED
– ឡាស៊ែរ បង្រួមរន្ធរោម និងរន្ធញើស
– បញ្ជូលវីតាមីន ជំនួយស្បែកភ្លឺថ្លា
– ឡាស៊ែរ បំបាត់ជាំមុខ អាចម៍រុយ និងជួយឱ្យស្បែកភ្លឺថ្លា
– រំលាយខ្លាញ់ដោយម៉ាស៊ីន Ultra S
– ម៉ាស៊ីនជួយឱ្យស្បែកមុខក្មេងជាងវ័យ
– ឡាស៊ែរបាញ់លុបស្នាមសាក់
– ស្ប៉ាខ្លួន
– ម៉ាស៊ីនបន្តឹងស្បែកមុខ និងសម្រករាង
– ម៉ាស្សាមុខ
– ម៉ាស្សាព្យាបាលមុខ
– ឡាស៊ែរ បាញ់ជម្រុះរោម
– ថ្នាំចាក់ជំនួយឱ្យស្បែកសភ្លឺថ្លា និងក្មេងជាងវ័យ
– ស៊ីរ៉ូមវីតាមីន ជំនួយសុខភាព និងស្បែក
– ថ្នាំចាក់បំបាត់ភាពជ្រីវជ្រួញ
– ថ្នាំចាក់បំពេញសាច់
– ថ្នាំចាក់ជំនួយសុខភាព និងស្បែក
– វីតាមីនចាក់ជំនួយស្បែកមុខ
– ថ្នាំចាក់បំបាត់សង្វារ
– ថ្នាំចាក់រំលាយខ្លាញ់
– ព្យាបាលសក់ជ្រុះ
– ការចាក់ខ្សែអំបោះ
– សេវាបករោមលើដងខ្លួន និងផ្ទៃមុខជាដើម។
នៅគ្លីនិក Derma Care ក៏មានសេវាកម្មថែរក្សាសម្រស់ ដើម្បីជួយប្រឆាំងនឹងភាពចាស់ជាងវ័យផងដែរ ដោយការប្រឆាំងនឹងភាពចាស់ជាងវ័យនឹងផ្តល់នូវភាពជឿជាក់ដល់លោកអ្នកផ្តល់នូវសុខភាពផ្លូវចិត្តធ្វើឱ្យមានអាយុយឺនយូរព្រោះអាចជួយឱ្យរាងកាយជួសជុលការខូចខាតដែលបណ្តាលមកពីភាពចាស់ និងជួយឱ្យដំណើរការព្យាបាលប្រព្រឹត្តទៅលឿន និងប្រសើរជាងមុន។ ហើយរាល់ការព្រឹក្សា និងវិភាគពីស្ថានភាពស្បែករបស់អតិថិជន គ្លីនិក Derma Care តែងធ្វើការវិភាគឈាមយ៉ាងច្បាស់លាស់ជាមុន ព្រមជាមួយនឹងការព្យាបាល Stemcell, ការព្យាបាលដោយអូហ្សូន, ការព្យាបាលដោយ Colon hydrotherapy, PRP ឬ Stemcell សម្រាប់ការព្យាបាលឆ្អឹង និងសន្លាក់ផងដែរ។ នៅក្នុងគ្លីនិកដ៏ប្រណីតលំដាប់អន្តរជាតិមួយនេះ គឺមានបន្ទប់ពិគ្រោះយោបល់ចំនួន 3ដែលមានភាពធំទូលាយ និងបំពាក់ដោយឧបករណ៍ទំនើបៗនាំចូលពីបរទេស ដើម្បីពិនិត្យស្បែក និងធ្វើការព្យាបាលយ៉ាងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើប ព្រមទាំងបន្ទប់ព្យាបាល និងផ្តល់សេវាកម្មជូនអតិថិជនជាច្រើនទៀត ប្រកបដោយអនាម័យខ្ពស់ និងមានផាសុកភាព។ ហើយម៉ាស៊ីនអេឡិចត្រូនិក និងម៉ាស៊ីនបាញ់ឡាស៊ែររបស់គ្លីនិក Derma Careគឺសុទ្ធសឹងតែជាម៉ាស៊ីនថ្មីបំផុត និងល្អបំផុត ម៉ាក USFDA និងម៉ាក KFDA ដែលជាស្តង់ដាររបស់សហរដ្ឋអាមេរិក អាឡឺម៉ង់ អេស្ប៉ាញ អុីតាលី អុីស្រាអ៊ែល កូរ៉េ និងថៃ ដែលធានាដល់ការព្យាបាលស្បែកប្រកបដោយសុវត្ថិភាព និងទទួលបានប្រសិទ្ភាពដូចបំណងប្រាថ្នា។ គ្លីនិក Derma Care មានក្រុមគ្រូពេទ្យឯកទេសខាងស្បែក និងវេជ្ជបណ្ឌិតដែលមានឯកទេសជំនាញជាជនជាតិខ្មែរ, ថៃ និងកូរ៉េផងដែរ។
ផលិផលថែរក្សាសម្រស់ស្បែក និងព្យាបាលបញ្ហាស្បែកនៅគ្លីនិក Derma Care មានដូចជា ម៉ាក DrGL គឺជាផលិតផលថែរក្សាស្បែកដ៏ល្បីល្បាញរបស់លោកវេជ្ជបណ្ឌិត Dr.GeorgiaLee ដែលមានការទទួលស្គាល់ និងល្បីល្បាញទូទាំងពិភពលោក ស័ក្តិសមសម្រាប់ប្រភេទស្បែករបស់ប្រជនជននៅក្នុងតំបន់អាស៊ី។ ផលិតផលម៉ាក Face Inc គឺជាផលិតផលដំបូងសម្រាប់ស្បែក និងល្អបំផុតសម្រាប់ថែទាំស្បែក ជួយដោះស្រាយបញ្ហាទូទៅនៃស្បែក ដូចជា ស្បែកកើតមុន បំបាត់ស្នាមជាំ សម្រាប់ស្បែកខ្មៅស្រអាប់ និងស្បែកដែលមានស្នាមជ្រីវជ្រួញ ឱ្យស្រស់ស្អាតផូរផង់ឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅកាន់លេខ 088 606 8888 / 077 606 888 ឬចូលទៅកាន់ទំព័រFacebook: derma-care skin clinic / Instagram : dermacare.kh។
ទទួលបាននូវសម្រស់ស្បែកដ៏ស្រស់ស្អាតជាទីគាប់ចិត្តជាមួយនឹង គ្លីនិក Derma Care កម្ពុជា៕