កីឡាករដែលកំពុងតែអស់កម្លាំងរបស់ក្រុមជម្រើសជាតិក្រូអាស៊ី កំពុងតែផ្តោតលើការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិបារាំង នៅថ្ងៃអាទិត្យនេះ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ឱកាសក្នុងការប្ចប់ការឈឺចាប់ក្នុងរយៈពេលកន្លះសតវត្សរ៍។
ក្រុមរបស់តារាឆ្នើម Luka Modric ត្រូវលេងនៅនាទីបន្ថែម១៥នាទី២ដង ក្នុងការប្រកួតជាលើកទីជាប់ៗគញនា នៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ប៉ុន្តែ បានប្រើប្រាស់ថាមពលជាច្រើនក្នុងការផ្តួលក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២-១។
ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បច្ចុប្បន្ន បានលេងការប្រកួតស្មើនឹង១ប្រកួតពេញច្រើនជាងក្រុមជម្រើសជាតិបារាំងរបស់លោក Didier Deschamps នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ ក្នុងរដ្ឋធានីរបស់រុស្ស៊ី ប៉ុន្តែ ត្រូវតែពង្រឹងកម្លាំងរបស់ខ្លួនដើម្បីដណ្តើមយកជ័យជម្នះ។
ក្រោយពីបានផ្តួលក្រុមជម្រើសជាតិអង់គ្លេស របស់លោក Gareth Southgate ក្រុមជម្រើសជាតិក្រូអាស៊ី បានបំបែកកំណត់ត្រារបស់វីរបុរសរបស់ខ្លួនកាលពីឆ្នាំ១៩៩៨ ដែលនៅពេលនោះពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រទេសបារាំង ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី១របស់ពួកគេ ក្នុងនាមជាប្រទេសឯករាជ្យ។
ជ័យជម្នះនេះ បានបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លាក្នុងប្រទេសក្រូអាស៊ី ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានា ដោយច្រៀង ដុតកាំជ្រួច និងគ្រវីទង់ជាតិចុះឡើង។ ជាមួយគ្នានេះ លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រូអាស៊ី បានបញ្ជាក់ថា៖ «ពួកគេត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ»៕
ប្រភពពី៖ News Strait Times