សព្វថ្ងៃនេះវាមិនមែនជារឿងចម្លែកទេ ដែលប្រទះឃើញនរណាម្នាក់មានស្នាមសាក់នៅលើដងខ្លួន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ស្នាមសាក់ទាំងនោះ ស្អាត ហើយសាកសមជាមួយបុគ្គលនោះដែរឬអត់។ សង្គមកាន់តែទាន់សម័យ ស្នាមសាក់ក៏កាន់តែពេញនិយម ហើយពេលថ្មីៗនេះ គេសម្គាល់ឃើញថា តារាស្រីល្បីឈ្មោះជាច្រើនដួង ចាក់សាក់ខ្នង ដើម្បីទាក់ទាញប្រជាប្រិយភាព។ ចង់ដឹងថាមានតារាស្រីរូបណាខ្លះនោះ សូមទស្សនាខាងក្រោមនេះ ៖
1-តារាស្រីកែវ នីសា
តារាសម្តែង និងពិធីការិនីស្រីល្បីឈ្មោះអ្នកនាង កែវ នីសា ត្រូវបានគ្រូអាគមសាក់យ័ន្តដ៏ល្បីប្រទេសថៃទម្លាយចេញនូវខ្សែវីដេអូខ្លីគ្រាដែលតារាស្រីរូបនេះចូលទៅសាក់យ័ន្ត។ ហើយយ័ន្តគាថានេះក៏ត្រូវបានតារាសម្តែងលំដាប់ហូលីវូដអ្នកស្រីអេនជីលីណា ជូលីសាក់ផងដែរ។
2-ទឹម រដ្ឋា
ស្នាមសាក់អក្សរចិនមួយជួរ ដែលនៅលើខ្នងរបស់តារាម៉ូដែលស្រី ចូលចិត្តលេងស្ទាយតែងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា ដែលជារឿយៗនាងចូលចិត្តស្លៀកឈុតវាលខ្នង និងថតរូបបង្ហាញស្នាមសាក់មួយនេះជាប្រចាំ ដែលបានធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ខ្លាំងមែនទែន។
3-ម៉ៃយ៉ា
សម្រាប់តារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា ក៏មានស្នាមសាក់នៅកណ្តាលខ្នងផងដែរដែលគេអាចមើលឃើញនៅពេលនាងពាក់អាវវាលបញ្ចេញសាច់ខ្នង ។ ស្នាមសាក់នៅកញ្ចឹងករបស់ ម៉ៃយ៉ា មានរាងជារង្វង់មូលនិងមានអក្សរដូចជាយ័ន្តក្នុងនោះមហាជនពោលសរសើរថាស្រស់ស្អាតនិងពេញនិយមដូចតារាបស្ចឹមប្រទេស ។
4-អ្នកនាង ស្វែង សុជាតា
តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា ក៏មានស្នាមសាក់លើខ្នងដ៏កម្រមួយ ដោយស្នាមសាក់នេះ និយាយថា ជាការសាក់យ័ន្ត អាគមបែបព្រហ្មញ្ញ សាសនា ដើម្បីការពារខ្លួន មិនមែនដើម្បីលំអខ្លួននោះទេ។
5-ពេជ្រ អាវីហ្សា
តារាសម្ដែងស្រីរូបនេះ ក៏មានសាក់យន្ដគាថា 5 ជួរដូចជាតារាស្រី កែវ នីសា ផលដែរ។
6-កញ្ញា ទេព បូព្រឹក្ស
នាងជាតារាចម្រៀងមួយដួង ប្រចាំនៅផលិតកម្មរស្មីហង្សមាស ដែលបច្ចុប្បន្ន គ្រប់គ្នាធ្លាប់តែបានស្គាល់ថា នាងនិយមច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ និង មានស្ទីលទៅរកតារា K-POP របស់កូរ៉េ ។ នាងមានស្នាមសាក់នៅត្រង់ស្មា និង កញ្ចឹង ក ។
7-អ្នកនាង ឆយី
ថ្វីត្បិតតែមានកូនស្រីម្នាក់រួចទៅហើយក្តី អ្នកនាងឆយី នៅតែស្រស់ស្អាត ជាមួយនឹងស្នាមសាក់នៅលើស្មា ចង្កេះ និង ជើងរបស់នាង ។
8-សន ផល្លីកា
តារាចម្រៀងស្រីមួយដួងនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលថ្មីនេះនាងបានបង្ហាញខ្លួនតាមរយៈបទចម្រៀងថ្មី ព្រមទាំងបង្ហាញសាក់ខ្នងយ៉ាងស្រស់ស្អាតផងដែរ។