សេចក្តីរាយការណ៍ពីអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន ដកស្រង់ដោយសារព័ត៌មាន AFP បានបញ្ជាក់ថាអ្នកស្លាប់នៅជប៉ុនបានកើនឡើងដល់ 179នាក់ហើយ នៅក្នុងគ្រោះទឹកជំនន់នៅប្រទេសជប៉ុន។
ក្រុមអ្នកជំនាញកំពុងតែខិតខំប្រឹងប្រែងរុករកអ្នកបាត់ខ្លួនបន្តនៅក្រោមគំនរបែកបាក់ និងអ្នកខ្លះទៀតត្រូវបានគេជឿថាកប់ក្នុងគំនរភក់។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកជួយសង្គ្រោះបានចេញប្រតិបត្តិការដោយប្រើគ្រឿងចក្រ និងឧទ្ធម្ភាគចក្រ នៅគ្រប់ទីកន្លែងនៅក្នុងតំបន់មួយចំនួនដូចជា ខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ា អ៊ីហ៊ីមី ក្យូតូ យ៉ាម៉ាហ្គូជី ហ្វូគូកា ខាហ្គូស៊ីម៉ា ក្យូហ្គោ ស្សីហ្គា ជីហ្វូ កូជី និងសាហ្គា។
នៅក្នុងគ្រោះថ្នាក់នេះបានកាត់ផ្តាច់ផ្លូវធ្វើដំណើរ ចរន្តអគ្គិសនីយ និងប្រព័ន្ធទឹកស្អាតដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសជប៉ុន និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព៕