កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសថា អង្គភាពនឹងធ្វើការចល័តកម្លាំងកងរាជអាវុធហត្ថពីទីក្រុងភ្នំពេញ ទៅខេត្តស្វាយរៀង។ ការចល័តកងកម្លាំងនេះ គឺធ្វើឡើងដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី25 នៃទិវាកងរាជអាវុធហត្ថកម្ពុជា (14 កក្កដា 1993 – 14 កក្កដា 2018)។
នៅថ្ងៃទី12 ខែកក្កដា ស្អែកនេះនឹងមានកម្លាំងកងរាជអាវុធហត្ថប្រមាណ 800នាក់ត្រូវចល័តពីសាលាកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ទៅកាន់ខេត្តស្វាយរៀងនៅពេលយប់ ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2018។ អាស្រ័យហេតុនេះសូមសាធារណជនកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីការចល័តកងកម្លាំងនេះ៕