តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន (NHK) បញ្ជាក់ថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនឡើងដល់ 162នាក់ហើយ នៅភាគខាងលិចនៃប្រទេស។
ស្របពេលនេះដែរ អាជ្ញាធរបានបញ្ជាក់ថា ខណៈពេលនេះអ្នកបាត់ខ្លួនមានចំនួន 56នាក់ ហើយសេចក្តីរាយការណ៍បានបញ្ជាក់ថានៅខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់ដែលរងការវាយលុកដោយកម្លាំងទឹកច្រើនជាងគេ។
អ្នកគ្រប់គ្រងតំបន់នៃភាគខាងលិចប្រទេសជប៉ុន បានលើកឡើងថា មកដល់ត្រឹមម៉ោង 10:30នាទីព្រឹកថ្ងៃពុធនេះ មានមនុស្សប្រមាណ 7,200នាក់គឺកំពុងស្ថិងក្នុងជំរកសុវត្ថិភាព នៃមជ្ឈមណ្ឌលសម្រាប់ជនរងគ្រោះនៅក្នុងខេត្តចំនួនទាំង 15៕