តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា អ្នកសារព័ត៌មានថៃបានរាយការណ៍មកថា ក្មេងៗក្រុមជ្រូកព្រៃទី 9 និង ទី 10 បានចេញផុតមកដល់មាត់រូងភ្នំថាំលួង នៅវេលាម៉ោង 16 និង 12 នាទី និង 16 និង 33 នាទី ជាបន្ដបន្ទាប់តាមលំដាប់លំដោយ ។
នៅវេលាម៉ោង 16 និង 12 នាទី មន្ដ្រីជួយសង្គ្រោះបាននាំក្មេងជ្រូកព្រៃទី 9 ចេញមកមាត់រូងភ្នំបានដោយសុវត្ថិភាព និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក នៅវេលាម៉ោង 16 និង 33 នាទីក្រោយ ស្រាប់តែទទួលដំណឹងថា ក្មេងជ្រូកព្រៃទី 10 បានចេញមកដល់មាត់រូងភ្នំថាំលួង និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
យ៉ាងណាមិញ គួរបញ្ជាក់ដែរថា ក្រុមជ្រូកព្រៃទី 11-13 កំពុងធ្វើដំណើរមកជាបន្ដបន្ទាប់ តាមផែនការដែលគ្រោងទុកឱ្យមានការជួយសង្គ្រោះ បានចេញដល់មាត់រូងភ្នំយ៉ាងរហ័សបំផុត៕