តាមរយៈគេហទំព័រកម្សាន្ដ sanook ដែលបានបង្ហោះនៅពេលមុននេះបន្ដិចបានឱ្យដឹងថា កំពូលតារាចម្រៀងរ៉ុកជនជាតិអង់គ្លេស និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញលោក Liam Gallagher បានបង្ហោះទំនុកច្រៀងបទ «Stop Crying Your Heart Out» អមជាមួយបទចម្រៀងដែលលោកបានបកស្រាយដោយផ្ទាល់ អធិដ្ឋានជាកម្លាំងចិត្តសម្រាប់ក្មេងៗក្រុមជ្រូព្រៃ ដែលកំពុងជាប់នៅក្នុងរូងភ្នំ ថាំលួង ខេត្តឈៀងរ៉ាយ ប្រទេសថៃ កុំឱ្យមានការភ័យខ្លាចឱ្យសោះ។
ដោយផ្អែកលើគណនីធ្វីតធើររបស់កំពូលតារាចម្រៀងរូបនេះ បានសរសេរសារថា «Any words to Thai Kids trapped in cave RKID ?» មានន័យ តើមានពាក្យអ្វីនិយាយទៅកាន់ក្មេងៗជនជាតិថៃ ដែលកំពុងជាប់នៅក្នុងរូងភ្នំខ្លះទេ?។ លោកបន្ដឆ្លើយថា “Hold up hold on don’t be scared” មានន័យថា “អត់ធ្មត់សិនទៅ កុំភ័យខ្លាច” ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង “Stop Crying Your Heart Out” ជាបទដែលល្បីបំផុតនៅអំឡុងឆ្នាំ2002 ដែលនិពន្ធដោយលោក និងបងប្រុសរបស់លោកដែលមានឈ្មោះ Noel Gallagher ដែលជាម្ចាស់បទដើម និងបានបញ្ចេញលក់នៅក្នុងអាល់ប៊ុមចម្រៀង «Heathen Chemistry»៕