សេចក្តីរាយការណ៍ថ្មីៗនេះពីសារព័ត៌មាន Independent បានរាយការណ៍នៅមុននេះបន្តិចថា មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងលិចប្រទេសជប៉ុនបានកើនឡើងដល់ជាង 100នាក់ហើយ។
នៅក្នុងនោះមនុស្សជិត 13,000នាក់កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីយ និងគ្មានទឹកស្អាត ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមជួយសង្គ្រោះ។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន NHK បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ 110នាក់បានសល់បន្ទាប់ពីទទួលរងការវាយលុកដោយទឹកជំនន់ ស្របពេលដែលមនុស្សច្រើនលាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយក្នុងនោះមនុស្សចំនួន 79នាក់បានបាត់ខ្លួន៕