ក្លាយជាអ្នកជំនាញម្នាក់នៅក្នុងស្ថាប័នអន្តរជាតិសំខាន់ៗជាក្តីស្រមៃធំមួយរបស់យុវជនកម្ពុជាមួយចំនួនដែលកំពុងសិក្សា ឬធ្វើការងារលើវិស័យសង្គមនៅកម្ពុជា។
នាពេលនេះឱកាសល្អបានមកដល់ហើយសម្រាប់អ្នកចង់បម្រើការងារជាមន្ត្រីជំនាញវ័យក្មេងបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិតាមរយៈកម្មវិធី (Young Professionals Programme-YPP)។ ក្នុងនោះយុវជនកម្ពុជាក៏អាចមានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។
ជាលក្ខខណ្ឌសម្រាប់បេក្ខជនប្រឡងគឺចាំបាច់ជាបេក្ខជននៃប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើដែលទាក់ទងនឹងការងារស្នើសុំ។ បេក្ខជនចាំបាច់ត្រូវមានអាយុតិចជាង 32ឆ្នាំ ឬជាអ្នកកើតនៅក្រោយថ្ងៃទី1 ខែមេសា ឆ្នាំ1986 និងមានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងបារាំងច្បាស់លាស់។
បេក្ខជនចាំបាច់ដាក់ពាក្យតាម Online ក្នុងគេហទំព័រ https://careers.un.org/yppចាប់ពីខែឧសភា ដល់ចុងខែកក្កដា ឆ្នាំ2018៕