តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈដែលបានជួយសង្គ្រោះក្មេងៗក្រុមកីឡាករបាល់ទាត់ជ្រូកព្រៃ បានចេញពីរូងភ្នំថាំលួង បាន 4 រូបនេះ គឺជានាទីដែលរញ្ជួយចិត្តជាងគេបង្អស់ ព្រោះក្នុងរយៈពេល 8 ម៉ោងពេញ ត្រូវជ្រមុជទឹក ត្រូវបន្ដដំណើរ រហូតទម្លុះមកដល់មាត់រូង។ ដោយឡែកក្រុមគ្រួពេទ្យបានធ្វើការពិនិត្យសុខភាព និងប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពធំនៅក្នុងខេត្ត ឈៀងរ៉ាយ ជាមួយនឹងអ្នកជំនាញទាំង 18 នាក់អមដំណើរចាំជួយបន្ទាន់ផងដែរ។
បើតាមការទម្លាយវីដេអូ និងរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក គេមើលឃើញថា ក្មេងៗក្រុមជ្រូព្រៃទាំង 4 នាក់ដំបូងមានឈ្មោះ ថា Prajak Sutham អាយុ14ឆ្នាំ , Pipat Bodhi អាយុ15ឆ្នាំ , Nattawut Takamsai អាយុ11ឆ្នាំ និង Monhkhol Boonpiam អាយុ13 ឆ្នាំ។ ដើម្បីឱ្យកាន់ជាក់ច្បាស់ពីសកម្មភាពជួយសង្គ្រោះក្មេងទាំង 4 នាក់ យ៉ាងសស្រាក់សស្រាំនៅថ្ងៃម្សិលមិញនេះ មានសភាពបែបណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
Prajak Sutham អាយុ14ឆ្នាំ
Pipat Bodhi អាយុ15ឆ្នាំ
Nattawut Takamsai អាយុ11ឆ្នាំ
Monhkhol Boonpiam អាយុ13 ឆ្នាំ