ភ្នំពេញ៖ ក្រោយពីសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលកំពុងប្រើប្រាស់បណ្ដាញសង្គម និងចែករំលែកព័ត៌មានមិនពិត ដែលជាហេតុនាំឱ្យមានការយល់ច្រឡំពីស្ថានភាពសង្គមជាក់ស្ដែងនោះ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដែលមាន 10មាត្រា ដោយជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងនោះ ឱ្យមានការប្រុងប្រយ័ត្នមុននឹងផ្សព្វផ្សាយ។
សេចក្ដីប្រកាសនេះ មានគោលដៅប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬចែករំលែកខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬក្នុងទម្រង់ផ្សេងៗ ដែលមានចេតនាបង្កជាចលាចលបណ្ដាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។
សេចក្ដីប្រកាសខាងលើនេះមានខ្លឹមសារដូចតទៅ៖