តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា នៅវេលា 9 និង 00 នាទី នេះមានភ្នាក់ងារយកព័តមានបានរាយការណ៍មកថា អ្នកជួយសង្គ្រោះផ្នែកជ្រមុជទឹក និងជាទ័ពជើងទឹកម្នាក់មានឈ្មោះ សាម៉ាណ គុណាន់ មានវ័យ 38 ឆ្នាំ បានទទួលភារកិច្ចបញ្ចូនដបខ្យល់ចេញពីសាលទី 3 នៅក្នុងរូងភ្នំថាំលួង ទៅកាន់ចំនុចផ្សេងៗ នៃបរិវេណផ្លូវបំបែកជា3 ចាប់តាំងពីថ្ងៃម្សិលមិញ ថ្ងៃទី 5 ខែកក្កដា វេលាម៉ោង 8 និង 37 នាទីយប់។ នៅពេលបានបញ្ចប់ភារកិច្ច ខណៈដែលជ្រមុជទឹកត្រឡប់មកវិញ ក៏ត្រូវបាត់បង់ស្មារតីនៅក្នុងទឹកតែម្ដង។
គូដែលបានជ្រមុជទឹកជាមួយគ្នា ក៏បានធ្វើការជួយសង្គ្រោះលោក ដោយការជួយសង្គ្រោះបឋម CPR តែនៅមិនទាន់មានស្មារតីដឹងខ្លួននៅឡើយនោះ ទើបបាននាំលោកត្រឡប់មកកាន់សាលទី3 វិញ ដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តែជាអកុសល លោកនៅតែមិនទាន់ដឹងខ្លួនទៀត រហូតដល់បាត់បង់ជីវិតនៅវេលាម៉ោង ប្រមាណជា 01 និង00 នាទីទាបភ្លឺ។
គួរបញ្ជាក់ផងដែរថា នៅវិនាទីចុងក្រោយ មន្ត្រីជំនាញបានបញ្ជូនសពរបស់លោកមកកាន់មាត់រូងភ្នំថាំលួង និងនាំទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕