តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកនៅពេលថ្មីនេះៗ បានឱ្យដឹងថា ទំព័រគណនីហ្វេសប៊ុកផ្លូវការមួយមានឈ្មោះថា ASEAN Beauty Pageant បានបង្ហាញនូវសម្រស់ Miss Universe Vietnam ឆ្នាំ2013គឺ កញ្ញាTruong Thi May ក្នុងឈុតសម្លៀកបំពាក់របាំបុរាណខ្មែរជាច្រើនឈុត មានដូចជាឈុតរបាំ អប្សរា ឈុតនាយរោងជាដើម។
ជាមួយការបង្ហាញរូបភាពទាំងអស់នោះ ធ្វើឱ្យអ្នកគាំទ្រខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការគ្រងឈុតរបាំព្រះរាជទ្រព្យខ្មែររបស់បវរកញ្ញាវៀតណាមរូបនេះ ពិតជាមានសម្រស់ស្អាតខ្លាំងមែនទែន ហើយមួយភ្លែតសឹងតែមិនជឿថា នាងជាជនជាតិវៀតណាមឡើយ ពោលគឺនាងមានសម្រស់ដូចជានារីអីចឹងដែរ។
សូមជម្រាបផងដែរថា អ្វីដែលប្រិយមិត្តកោតសរសើរខ្លាំងជាងនោះទៅទៀត គឺទឹកចិត្តរបស់បវរកញ្ញារូបនេះដែលនៅគាំទ្រ និងស្រលាញ់សិល្បៈវប្បធម៌ខ្មែរ ដោយហេតុថានាងមានឈាមជ័រសែស្រឡាយឪពុកម្តាយជាខ្មែរ។ ក្រៅពីមានអ្នកពោលសរសើរ ក៏មានមតិរិះគន់តិចតួចដែរ ទៅលើចំណុចកំហុសឆ្គងបន្ដិចនៃការគ្រងសម្លៀកបំពាក់បុរាណខ្មែររបស់បវរកញ្ញាវៀតណាម។ Truong Thi May វ័យ30ឆ្នាំ មានដើមកំណើតនិងឪពុកម្តាយជាខ្មែរកម្ពុជាក្រោម ប៉ុន្តែនាងបានកើត និងចម្រើនវ័យនៅប្រទេសវៀតណាម នាងក៏ជាប់ជា Miss Ethnic វៀតណាមផងដែរ៕