Skip to content

តួប្រុសក្នុងរឿង « បងប្រុសកំពូលកូរ » ចូលរួមបួងសួង និងផ្ដល់កម្លាំងចិត្តជូនក្មេងៗទាំង 12 នាក់វិលត្រឡប់មកវិញ

តារាចម្រៀងថៃ -កូរ៉េ លោក ប៊ែមប៊ែម ពីក្រុមចម្រៀង GOT7 និង លោក នីឆៈឃុន ពីក្រុមចម្រៀង 2PM បានបង្ហោះសារចូលរួមបួងសួង និងផ្ដល់កម្លាំងចិត្ត ដល់ក្រុមជំនាញជួយសង្គ្រោះក្នុងព្រៃភ្នំ ដើម្បីស្វែងរកក្មេងៗជាកីឡាករទាំង 12 នាក់ និងគ្រូបង្វឹកម្នាក់ បានវិលត្រឡប់មកវិញដោយសុខសុវត្ថិភាព។

មកទល់ពេលនេះ នៅមិនទាន់មានសញ្ញាបញ្ជាក់ពីការបាត់ខ្លួនជីវិតទាំង 13 រូបនោះនៅឡើយទេ ទាំងក្រុមគ្រួសារ និង ញតិប្រជាជាតិថៃ បាននាំគ្នាប្រមូលម្ដុំនៅមុខម្ដុំមាត់ល្អាងភ្នំ ថាំហ្លួង ខេត្ត ឈៀងរ៉ៃ ដើម្បីធ្វើការបួសួង និងនិមន្ដព្រះសង្ឃ សូត្រធម៌ បញ្ជូលបារីព្រះពុទ្ធជាម្ចាស់ ស្រោចស្រង់ជីវិតទាំង 13 រូបផងដែរ។ នៅក្នុងនោះតារាចម្រៀង លោក នីឆៈឃុន ពីក្រុមចម្រៀង 2PM និងតារាសម្ដែងក្នុងរឿង « បងប្រុសកំពូលកូរ » បានធ្វើការបួងសួងថា «​ សូមឱ្យបានជួបទាំង 13 នាក់ យ៉ាងមានសុខសុវត្ថិភាពក្នុងពេលឆាប់ៗនេះផងបាទ សូមឱ្យព្រះឃុំគ្រងទុក្ខជីវិត ក្រុមការងារជួយសង្គ្រោះក្នុងព្រៃផងដែរបាទ »។

យ៉ាងណាមិញ តារាចម្រៀង ប៊ែមប៊ែម ពីក្រុមចម្រៀង GOT7 ក៏បានលើកឡើងដែរថា « សូមឱ្យទទួលបានដំណឹងល្អនៅពេលឆាប់ៗនេះ សូមបានត្រឡប់មកផ្ទះវិញ យ៉ាងអស់គ្រោះភ័យផងបាទ » ។ លោកក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្រតាមរយៈការ Comment ផងដែរថា មានឱកាសលោកគ្រោងនឹងមកធ្វើការបួងសួងនៅមាត់ល្អាងភ្នំជាមួយប្រជាជនថៃផងដែរ លោកជួយជាកម្លាំងចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *