ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកត្រូវបានទម្លាយរឿងរ៉ាវជាច្រើនដែលស្ដែងឱ្យដឹងថា តារាសម្ដែងលោក ញ៉ែម សុគន្ធ មុនពេលភ្ជាប់ពាក្យ គេមើលឃើញថា លោកបានបែកធ្លាយរឿងរ៉ាវអាស្រូវផ្លូវភេទដែលត្រូវគេចោទថា ជាមនុស្សប្រុសម្នាក់ស៊ីមិនរើសមុខ ស្រីក៏បាន ប្រុសក៏បាន ប៉ុន្តែតារារូបនេះនៅតែបង្ហាញរូបភាព និងសារផ្អែមល្ហែមដើម្បីបន្សាបដំណឹងអាស្រូវទាំងនោះ។
លោក ញ៉ែម សុគន្ធ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគូដណ្ដឹងយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែ ព្រមទាំងនិយាយថា «Million of happiness from you huni , I’m feel warm from the top of my heart, I love you »។ សារនេះហាក់បីដូចជាចង់បង្ហាញថា លោកមិនបានចាប់អារម្មណ៍ចំពោះរឿងអាស្រូវទាំងនោះឡើយ ហើយរហូតមកទល់ពេលនេះក៏គ្មានការបកស្រាយផ្ទាល់មាត់ដើម្បីបំភ្លឺបន្ថែមពាក់ព័ន្ធនឹងរឿងអាស្រូវស្រឡាញ់ភេទដូចគ្នាណាមួយពីលោក ញ៉ែម សុគន្ធ ឡើយ។
គួររំឭកផងដែរថា តារាសម្តែងចង្កាព្រែក ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យមួយកញ្ញា ងួន កែវមល្លិកា កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018កន្លងទៅ ដែលមិនមែនជាអ្នកសិល្បៈឡើយ តែនាងមានសម្រស់ស្រស់សោភា មិនចាញ់តារាសិល្បៈប៉ុន្មានឡើយ៕