រោងភាពយន្តនៅក្នុងទីរួមខេត្តបាត់ដំបងដែលធ្លាប់ល្បឺល្បាញ និងបានសាងឡើងនៅសម័យសង្គមរាស្រ្តនិយម បច្ចុប្បន្នរោងភាពយន្តមួយចំនួនបានបាត់រូបរាងទៅហើយ និងមួយចំនួនទៀតកំពុងប្រឈមនឹងការចាស់ទ្រុឌទ្រោម ហើយរោងភាពយន្ដមួយចំនួនក្នុងចំណោមនោះ ក៏មានការចាប់អារម្មណ៍ពីផលិតករភាពយន្ដបរទេស និងក្នុងស្រុកចាប់អារម្មណ៍ពីទីតាំងក្នុងការផលិតខ្សែភាពយន្តដើម្បីលើកស្ទួយ អនុរក្ស និងគាំពាផងដែរ។ ជាក់ស្ដែងដូចជានៅក្នុងរឿង «ដុំហ្វីលចុងក្រោយ» ដែលបានផ្តិតយកទីតាំងនៅក្នុងរោងភាពយន្តប្រាសាទមាស ជាដើម។ ខាងក្រោមនេះជាបណ្ដាឈ្មោះរោងភាពយន្តដ៏ល្បីល្បាញនៅខេត្តបាត់ដំបងកាលពីសម័យមុន៖
1- រោងភាពយន្ត បាត់ដំបង
2- រោងភាពយន្ត សង្កែ
3- រោងភាពយន្ត ហាប់ឈុនសួស្តី
4- រោងភាពយន្ត ប្រាសាទមាស
5- រោងភាពយន្ត ហាប់ប៊ីសម័យ
6- រោងភាពយន្ត អេដែន