ពិតជាវីដេអូពញ្ញាក់អារម្មណ៍មហាជនអ្នកគាំទ្រទៀតហើយ ដោយកាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក ខាត់ វ៉ៃហាំង បានបញ្ចេញវីដេអូធ្វើបាបតារាស្រីកញ្ញា ស៊ីន យូប៊ីន ម្ដងទៀត តែលើកនេះអ្នកគាំទ្រមានអារម្មណ៍ថា គួរឱ្យអាណិតតារាស្រីរូបនេះណាស់។
ស៊ីន យូប៊ីន ត្រូវបាន ខាត់ វ៉ៃហាំង ធ្វើបាបម្ដងទៀតហើយ បន្ទាប់ពីថ្ងៃកំណើតរបស់ខ្លួន។ តាមរយៈវីដេអូដែលបានបង្ហោះនោះ គេមើលឃើញថា លោក ខាត់ វ៉ៃហាំង បានយកម្សៅម្រេចម៉ដ្ឋ ដែលទើបតែហែកពីកញ្ចប់ថ្មីៗ ចាក់ចូលទៅក្នុងកាហ្វេទឹកដោះគោទឹកកក បន្ទាប់មកក៏ដើរសំដៅយកទៅឱ្យតារាស្រី ស៊ីន យូប៊ីន ដែលនាងបានត្រេកអរដោយសារបានទទួលកាហ្វេពីសំណព្វចិត្ត ហើយលើកផឹកភ្លាមដោយមិនបានដឹងខ្លួនជាមុនឡើយ។
គួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើត កញ្ញា ស៊ិន យូប៊ីន គម្រប់អាយុ23ឆ្នាំនោះ ក៏លោក ខាត់ វ៉ៃហាំង បានSurprise នាងយ៉ាងចាស់ដៃដូចគ្នាដែរ។ នៅពេលនោះរូបលោកទៅ Surprise កញ្ញា ស៊ីន យូប៊ីន ដល់ផ្ទះ យ៉ាងសាហាវជាមួយនឹងស៊ុតមាន់ និងម្សៅ បានជះចំកណ្ដាលមុខនាង ឡើងមើលលែងចង់ស្គាល់ថា ជារូបនាងទៅហើយ ក្រោយពេលពួកគេលេងSurpriseនាងបែបនេះ។ ជាមួយនឹងវីដេអូនោះដែរ បានធ្វើឱ្យមហាជន និងជាពិសេសហ្វ៊ែនៗរបស់អ្នកទាំង2 ទប់សំណើចស្ទើរតែមិនជាប់ នៅពេលបានឃើញ តារាប្រុសរូបនេះ Surprise កញ្ញា ស៊ីន យូប៊ីន សាហាវដល់ថ្នាក់នេះ។
ចង់ដឹងថា តើលើកនេះ ខាត់ វ៉ៃហាំង ធ្វើបាប ស៊ីន យូប៊ីន ប្លែកដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៕