តារាសម្ដែង និងពិធីការិនី ប្រចាំកម្មវិធី “រាត្រីកម្សាន្ដ” របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មិនសូវមានទីផ្សារសម្ដែងភាពយន្ដពីក្នុងដៃហើយដូចមុនទៀតឡើយ បើទោះបីជាកន្លងមក នាងបានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងក៏ដោយ។ ប្រិយមិត្តអ្នកគាំទ្ររូបនាងមួយចំនួនធំបានលាន់មាត់ថា ឃើញតែតារាស្រីរូបនេះមានមុខនៅលើកញ្ចក់ទូរទស្សន៍ធ្វើជាពិធីការិនីតែប៉ុណ្ណោះ សូម្បីតែការសម្ដែងវីដេអូចម្រៀង ឬភាពយន្ដធំក្ដី ក៏បាត់មុខនាង មិនដែលឃើញដែរ។
ពិធីការិនីលេចធ្លោរទាំងរូបសម្រស់និងក្ដោបកម្មវិធីនៅCTNបានយូរដោយគ្មានកុងត្រានោះ ធ្លាប់បានបង្ហើបថា ក្នុងមួយកម្មវិធីការធ្វើជា MCនៅតាមខេត្តនាងទទួលបានតម្លៃចាប់ពី500ទៅ700និងឈានដល់ជិត1000ដុល្លារទៀតផង ដែលនោះហើយជាមូលហេតុនាំឱ្យនាង មិនទទួលទីផ្សារសម្ដែង ពោលគឺ អាជីពជាពិធីការីអាចរកចំណូលបានច្រើនជាង រហូតដល់អាចសរុបទៅក្នុង1ខែៗក៏អាចរកប្រាក់បានម៉ឺនដុល្លាផងដែរ។
គួរបញ្ជាក់ផងដែរថា គង់ វង្សយ៉ាទី ធ្លាប់លេចធ្លោរតាមរយៈការសម្ដែងបទចម្រៀងល្បីៗរបស់ផលិតកម្មសាន់ដេជាច្រើនបទមកហើយ តែចុងក្រោយនេះគេមិនសូវឃើញនាងបានថតMVបទថ្មីៗដូចមុនទៀតទេ ព្រោះនាងថាចង់រកលុយជាពិធីការិនីនៅខែក្ដៅនេះច្រើនជាងការសម្ដែង៕