រឿងរ៉ាវរបស់តារាសម្ដែងប្រុស ញ៉ែម សុគន្ធ នៅតែកើតមានជាបន្តបន្ទាប់អំពីព័ត៌មានដែលថាជាប្រុសស្រឡាញ់ភេទដូចគ្នា បើទោះបីជាតារារាងខ្ពស់សង្ហារូបនេះបានភ្ជាប់ពាក្យជាមួយនារីរូបស្រស់សោភាម្នាក់ហើយក្ដី ប៉ុន្ដែមកទល់ពេលនេះ ក៏នៅតែមានការទម្លាយរឿងរបស់លោកថា ធ្លាប់មានប្រវត្តិទាក់ទងគ្នាជាមួយក្មេងប្រុស និងមានសម្ព័ន្ធស្នេហ៍ភេទដូចគ្នាក្រៅរង្វង់សិល្បៈជាបន្តបន្ទាប់ដដែល។
ដូចកាលពីពេលកន្លងទៅនេះ ម្ចាស់គណនីហ្វេសប៊ុកមួយបានទម្លាយរឿងតារាប្រុស ញ៉ែម សុគន្ធ បានសុំមើលប្រដាប់ភេទរបស់ខ្លួន និងថែមទាំងបានអះអាងថា ញ៉ែម សុគន្ធជាពូរបស់ខ្លួនថែមទៀតផង។ ហើយនៅពេលថ្មីៗនេះទៀត ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតបានទម្លាយថា តារាប្រុសរូបនេះបានទាក់ទងរូបគេ ហើយក្រោយមកបានបោះបង់រូបគេចោល ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា ញ៉ែម សុគន្ធ «ជាខ្ទើយលាក់មុខ»។
នៅក្នុងសំណេរនោះមានការរៀបរាប់ដូច្នេះថា ៖ «ខ្ញុំម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សំណាង សូមបកស្រាយរឿងពិតខ្លះ ស្តីពីតារាសម្ដែង ញ៉ែម សុគន្ធ វាគួរឲ្យសង្វេគណាស់ អាណិតណាស់ និងអាម៉ាស់ជាទីបំផុត ដែលតារារូបនេះធ្វើឱ្យសង្គមសិល្បៈអាប់ឱន និងធ្វើឱ្យជីវិតមនុស្សម្នាក់ត្រូវរងនូវភាពអយុត្តិធម៌ ព្រមទាំងនារីម្នាក់ជាគូដណ្តឹងរបស់លោក ញ៉ែម សុគន្ធ នឹងត្រូវអាម៉ាស់នៅថ្ងៃអនាគត ជាពិសេសលោកញ៉ែម សុគន្ធ មុខក្រាស់មិនចេះខ្មាស សូម្បីតែខ្ញុំម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សំណាង ក៏គាត់ស៊ីខ្ញុំហើយបោះបង់ខ្ញុំចោលដែរ ដូច្នេះខ្ញុំសូមបញ្ចាក់ឱ្យច្បាស់ក្នុងថ្ងៃនេះថា ញ៉ែម សុគន្ធ ជាប្រភេទស៊ីទាំងប្រុស ស៊ីទាំងស្រី ឬហៅថាខ្ទើយលាក់មុខ។ គាត់បានលេងជាមួយខ្ញុំតាំងពីគាត់នៅជិះទ្បានឆ្លាម ពណ៌ស្ករ ម្ល៉េះ នៅក្រោយវត្តបទុម គឺលេងនៅក្នុងទ្បានតែម្តង គាត់ស៊ីប្រុសមិនរើសមុខ ក្រោយមកក៏លេចឮមានរឿងអាស្រូវជាមួយក្មួយប្រុសគាត់ដែលជាម្ចាស់គណនី ឈ្មោះ សុវណ្ណ រិទ្ធ តែខ្ញុំមិនដឹងថា សុវណ្ណ រិទ្ធ មានចំណងស្នេហាជាមួយគាត់ឬយ៉ាងណាទេ តែបែរជាខាងគ្រួសាររបស់ សុវណ្ណ រិទ្ធ ថាគាត់ហ្នឹងបែកថ្នាំទៅវិញ ខ្ញុំ សំណាង គិតថាសុវណ្ណ រិទ្ធ មិនមែនបែកថ្នាំ និយាយ និងសសេរផ្តេសផ្តាស់នោះទេ តែតាមមើល គ្រាន់តែគ្រួសារគេចង់ទុកមុខឱ្យ និងលាក់បាំងធាតុពិតរបស់ លោកញ៉ែម សុគន្ធ តែប៉ុណ្ណឹង តាមពិតគាត់ជាខ្ទើយលាក់មុខមែន ហើយបានលេងប្រដាប់ភេទខ្ញុំក្នុងទ្បានគាត់ជាច្រើនដងទៀតផង។ ដូច្នេះសូមបងប្អូនជ្រាបពីមុខមាត់ពិតរបស់តារារូបនេះ កុំឱ្យគាត់ដើរបំផ្លាញកិត្តិយសរបស់មនុស្សប្រុស និងមនុស្សស្រីដទៃផ្សេងទៀត។ និយាយទៅបងប្រុសឈ្មោះសុវណ្ណ រិទ្ធ ដែលជាម្ចាស់គណនីហ្វេសប៊ុក ដែលធ្លាប់មានរឿងអាស្រូវជាមួយ ញ៉ែម សុគន្ធ នោះមិនដឹងជាយ៉ាងម៉េចទេឥទ្បូវ ហើយក៏បាត់លែងឃើញលេងហ្វេសប៊ុក យូរមកហើយ ប្រហែលគាត់ត្រូវសាច់ញាតិគាត់បរិហារកេរ្ដិ៍ រឿងថាគាត់បែកថ្នាំក៏មិនដឹង តែបើសុវណ្ណ រិទ្ធ ពិតអ៊ីចឹងមែន ខ្ញុំសរសើរគាត់វិញ ព្រោះគាត់ជាមនុស្សធម្មតា1រូប តែគាត់ចេះខ្មាស់គេដល់ថ្នាក់បិទហ្វេសប៊ុកឈប់លេង ចុះបែរជា លោកញ៉ែម សុគន្ធ វិញជាតារាល្បីមួយរូប ម៉េចក៏ថោកទាបមិនចេះខ្មាសគេអ៊ីចឹង? ផ្តាំទៅលោក ញ៉ែម សុគន្ធ កុំដើរបំផ្លាញ អនាគតក្មេងប្រុស និងនារីជាគូដណ្តឹងឱ្យខ្មាស់គេទៀតអី។ សូមអរគុណ និងជំរាបលា»។
បើទោះជាយ៉ាងនេះក្ដី ការទម្លាយរឿងនេះត្រូវបានមហាជនសង្ស័យ និងមើលឃើញថាជាគណនីក្លែងក្លាយមួយដែលមានបំណងចង់ធ្វើបាបលោក ញ៉ែម សុគន្ធ តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សារព័ត៌មាន ឡារ៉ែន នៅមិនអាចទាក់ទងសុំការបំភ្លឺពីតារាប្រុសរូបនេះបន្ថែមបានទេនៅពេលព្រឹកនេះ៕