ប៉ុន្មានម៉ោងមុននេះបន្ដិចលោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលគេមើលឃើញថា លោកកំពុងតែស្ថិតនៅលើគ្រែអ្នកជំងឺត្រៀមស្គែនខួរក្បាល ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបារម្ភពីលោកខ្លាំងមែនទែន។
នៅពីលើរូបភាពជាច្រើនសន្លឹកនោះ លោកបានបញ្ជាក់ថា «មួយរយះនេះ គិតហួស គិតច្រើនពេកហើយ មានតែចូលពិនិត្យសុខភាព និងថតខួរក្បាលឱ្យច្បាស់ម្តងថា គួរទៅមុខ ឬទៅក្រោយ..!!! មិនគួរគ្រប់រឿងមកបុកចូលពេលតែមួយ ដូចខ្វះពេលបុក….!!! »។ ខណៈដែលបានឃើញពីស្ថានភាពរបស់តារាប្រុសរូបនេះអ៊ីចឹងហើយនោះ មានអ្នកគាំទ្រជាច្រើនបានសម្ដែងក្ដីបារម្ភចំពោះលោកយ៉ាងខ្លាំង ខ្លះបានប្រាប់ថា «ពេជ្រ អើយ កុំគិតច្រើនពេក អ្វីគួរកើត វានឹងកើតហើយ! ស៊ូៗណា» ហើយខ្លះទៀតបានជូនពរថា «សូមឱ្យឆាប់ប្រសើរឡើងវិញណា»។
សូមជម្រាបបន្ថែមថា មួយរយៈចុងក្រោយនេះ គេមើលឃើញ ករុណា ពេជ្រ ពិតជាមានបញ្ហាដែលត្រូវដោះស្រាយជាច្រើនណាស់ ជាក់ស្ដែងលោកត្រូវកង្វល់ចិត្តក្នុងការថែរក្សា និងព្យាបាលឪពុកដែលមានជំងឺរ៉ាំរ៉ៃ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ខណៈនេះ នៅមិនទាន់មានការបញ្ជាក់ពីស្ថានភាពជំងឺរបស់ឪពុកលោកច្បាស់នៅឡើយទេ ដឹងត្រឹមថា ឪពុកលោកមានអាការប្រសើឡើងជាងមុនហើយប៉ុណ្ណោះ៕