តើអ្នកចង់បានច្រមុះដែលមានរាងស្រួចខ្ពស់ស្អាតដែរឬទេ? ចាស់ៗពីដើមតែងនិយាយប្រាប់ក្មេងៗថា បើចង់ឱ្យមានច្រមុះស្អាត គឺត្រូវឧស្សាហ៍យកដៃច្បូតច្រមុះជារៀងរាល់ព្រឹក។ តើការច្បូតច្រមុះបែបនេះគឺពិតជាមានប្រសិទ្ធភាពក្នុងការជួយឱ្យច្រមុះរបស់អ្នកស្រួចជាងមុនមែនឬ? ជាការពិតការធ្វើបែបនេះគឺវាអាចនឹងមានប្រសិទ្ធភាពខ្លះៗ គឺវាអាចជួយឱ្យច្រមុះស្រួច ប៉ុន្តែឆ្អឹងខ្ចីរបស់ក្តោងច្រមុះមិនអាចលូតលាស់ទៅតាមការច្បូតតែម្យ៉ាងនោះទេ ដូច្នេះដើម្បីឱ្យក្តោងច្រមុះមានរាងខ្ពស់ជាងមុននោះអ្នកគួរសាកល្បងអនុវត្តតាមក្បួនមួយចំនួនដូចខាងក្រោមនេះវិញ។
1. ឧស្សាហ៍ធ្វើម៉ាស្សាដោយចាប់ច្បិចទ្រនុងឆ្អឹងក្តោងច្រមុះ ក្នុងមួយថ្ងៃឱ្យបានច្រើនដង ហើយក្នុងមួយដងៗ ឱ្យបាន10នាទី នោះច្រមុះរបស់អ្នកនឹងអាចលូតបាន។
2. ការធ្វើម៉ាស្សាក្តោងច្រមុះនេះ ត្រូវធ្វើទៅតាមពេលវេលា គឺពេលព្រឹក បន្ទាប់ពីក្រោកពីដំណេក ពេលកំពុងងូតទឹក ក្រោយពេលងូតទឹករួច នៅពេលយប់ និងមុនពេលចូលគេង ព្រោះពេលវេលាទាំងនេះ គឺជាពេលដែលសាច់ដុំ និងឆ្អឹងខ្ចីមានសភាពធូរស្បើយបំផុត។
3. ការច្បូតម៉ាស្សាខ្ទង់ច្រមុះ អាចជួយឱ្យច្រមុះរបស់អ្នកមានក្តោង ព្រមទាំងមើលទៅស្រួចខ្ពស់បានប្រហែលជា60%។
សូមចាំថា អ្នកមិនអាចមើលឃើញពីលទ្ធផលនាពេលភ្លាមៗនោះទេត្រូវចំណាយពេលប្រមាណជា1ទៅ2ខែ ទើបអាចសង្កេតឃើញពីភាពប្រែប្រួលរបស់ច្រមុះ។ ហេតុនេះហើយសូមកុំទាន់អស់សង្ឃឹម ឬបោះបង់ការអនុវត្តតាមទម្លាប់ទាំងនេះចោលឱ្យសោះ អ្នកត្រូវតែធ្វើវាដោយសន្សឹមៗ និងរង់ចាំទទួលលទ្ធផលដែលអ្នករំពឹងទុក។
គួរបញ្ជាក់ដែរថា វិធីនេះគួរយកមកប្រើជាមួយនឹងកុមារ អ្នកដែលមានវ័យក្រោម20ឆ្នាំ ទើបអាចទទួលបានផល ព្រោះថាក្នុងអំឡុងវ័យនេះឆ្អឹងរបស់ពួកគេនៅអាចលូតលាស់បាន ផ្ទុយពីអ្នកដែលស្ថិតកក្នុងវ័យច្រើនជាងនេះគឺត្រូវការពេលវេលាយូរ និងត្រូវមានភាពអំណត់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន៕