ពិតជាទាក់ទាញទៀតហើយ ជាមួយនឹងបទចម្រៀងថ្មីសន្លាងរបស់លោក ជ័យ សុវ៉ាត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងវ័យក្មេងនៅក្នុងទ្រនំផលិតកម្មសាន់ដេ។ ចម្រៀងមួយបទរបស់លោកដែលត្រូវគេឃើញថា ទើបតែបង្ហោះចេញក្ដៅៗមិនទាន់បានប៉ុន្មាននាទីផងនោះ ស្រាប់តែមានសម្ទុះការទាក់ទាញអ្នកគាំទ្រមិនធម្មតាឡើយ។
បទចម្រៀងដែលមានចំណងជើងថា «ហត់» ដ៏ពីរោះរណ្ដំមួយនេះ មានអ្នកចូលទស្សនាកើនឡើងតែមួយប៉ប្រិចភ្នែក ខណៈដែលបទចម្រៀងនោះបង្ហាញពីអត្ថន័យស៊ីអារម្មណ៍ចាក់ដោតដួងចិត្តអ្នកស្ដាប់ភាគច្រើន ជាពិសេសអ្នកមានវិបត្តិស្នេហា ឬវិបត្តិក្នុងជីវិត ដែលស្ថានភាពនេះរមែងកើតមានចំពោះបុគ្គលគ្រប់គ្នាដោយចៀសមិនផុតឡើយ។ សូម្បីតែចំណងជើងបទចម្រៀងក៏ត្រូវចិត្តអ្នកស្ដាប់ដែរ ក្នុងពេលដែលបទចម្រៀងនេះ ប្រកបដោយសាច់ភ្លេងលន្លង់លន្លោច និងស្ដែងពីមនោសញ្ចេតនា និងអារម្មណ៍របស់មនុស្សភាគច្រើន។
យ៉ាងណាមិញ លោក ជ័យ សុវ៉ាត បានបង្ហោះសារបញ្ជាក់នៅលើគណនីរបស់ខ្លួនថា «ជាបទដែលប្រើការតាំងចិត្តដើម្បីថតឡើងទាំងការលើកដាក់សំឡេង និងការថតជាសាច់រឿង ហើយលោកក៏បានប្រកាសថាសង្ឃឹមថា បទនេះនឹងមានការគាំទ្រក្នុងកម្រិតមួយច្រើន»។
បទចម្រៀងរបស់លោក ត្រូវគេឃើញមានអ្នកគាំទ្រ និងអ្នក Share បន្ដយ៉ាងសន្ធឹកសន្ធាប់ក្រោយពីការបង្ហោះភ្លាមៗ ដោយសារតែបទចម្រៀងនេះបានបន្លឺឡើងដោយសំឡេងដ៏ផ្អែមកម្សត់របស់តារាចម្រៀងរូបនេះ ទើបធ្វើឱ្យបទចម្រៀងនេះកាន់តែមានការទាក់ទាញខ្លាំងឡើងៗ។ ចង់ដឹងថា តើបទថ្មីរបស់លោក ជ័យ សុវ៉ាត រណ្ដំចិត្តដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖