កីឡាករវាយកូនគោល Brooks Koepka បានក្លាយជាកីឡាករដំបូងគេក្នុងរយៈពេល 3ទសវត្សរ៍ ក្នុងការក្លាយជាម្ចាស់ជើងឯក US Open ជាលើកទី2 ជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ក្រោយពីរកបាន 68ពិន្ទុក្នុងការប្រកួតជុំចុងក្រោយ នៅលើទីលាន Shinnecock Hills ដើម្បីផ្តួលកីឡាករ Tommy Fleetwood តាមរយៈការនាំមុខ 1ឈើ។
រយៈពេល 1ឆ្នាំ ក្រោយពីរូបគេបានទទួលជ័យជម្នះនៅលើទីលាន Erin Hills កីឡាករ Koepka បានគ្រប់គ្រងលើអារម្មណ៍របស់គេចាប់តាំងពីរន្ធទី9 ដើម្បីដណ្តើមបានជ័យជម្នះជាមួយនឹងពិន្ទុសរុប 282។ កីឡាករវាយកូនគោលមានចំណាត់ថ្នាក់លេខ9 ក្នុងពិភពលោករូបនេះ គឺជាកីឡាករដំបូងគេចាប់តាំងពីលោក Curtis Strange ក្នុងឆ្នាំ1988-1989 ក្នុងការឈ្នះពាន US Open ជាប់ៗគ្នា។ កីឡាករអង់គ្លេស Fleetwood ដែលមានចំណាត់ថ្នាក់លេខ12 ក្នុងពិភពលោក ធ្វើបានយ៉ាងល្អក្នុងការប្រកួត US Open តាមរយៈការរកបាន 63ពិន្ទុក្នុងជុំចុងក្រោយ សម្រាប់ការរកបានពិន្ទុសរុប281។
Fleetwood បានវាយកូនគោលយ៉ាងល្អដើម្បីដាក់សម្ពាធលើជើងខ្លាំងជាច្រើនដូចជា Koepka, Dustin Johnson, Daniel Berger និង Tony Finau មុននឹងចាញ់ទាំងប្រផិតប្រផើយ។ Koepka បានឱ្យដឹងថា៖ «នៅពេលនេះ ខ្ញុំមិនដឹងរកពាក្យអ្វីមកនិយាយឡើយ។ យើងបានដេញតាមពីក្រោយនៅសប្តាហ៍នេះ មុននឹងវាយបកវិញកាលពីថ្ងៃសុក្រ ហើយធ្វើអ្វីដែលយើងបានធ្វើ»៕
ប្រភពពី៖ Sport.yahoo.com