តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ប៉ុន្មានម៉ោងមុននេះបន្ដិច បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយដោយបានបញ្ចេញសាច់ក្បាលពោះដ៏ស្រស់ស្អាតរាងសិចស៊ីបន្តិច ខណៈដែលគភ៌របស់អ្នកនាងកាន់តែជិតគ្រប់ខែមែនទែនហើយ។
អ្នកនាងបានបង្ហើបប្រាប់ពីពេលកំណត់ថ្ងៃប្រសូតនៅលើហ្វេសប៊ុកខ្លួនថា «រូបរាងកំប៉េង កំប៉ោង ដ៏មានន័យ…ក្បាលពោះធំដ៏គួរឱ្យស្រឡាញ់…កម្រឆ្លងកាត់ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងទាំងពីរនាក់ជិតបានជួបគ្នាហើយ បេះដូងអន្ទះសាខ្លាំងចង់ជួបមុខ ចង់ស្ទាប ចង់អង្អែល ចង់ថ្នាក់ ចង់ថ្នម ពេញបេះដូង បាន35សប្តាហ៍ ជួបគ្នាខែកក្កដាហើយណាព្រះនាងតូច»។ នេះបានសេចក្ដីថា តារាស្រីរូបនេះនឹងសម្រាលកូនស្រីចំថ្ងៃទី7 ខែកក្កដា ខាងមុខនេះតែម្ដង។
គួរកត់សម្គាល់ថា បើទោះជាតារាស្រីរូបនេះមានពោះធំយ៉ាងក៏ដោយ តែគេមើលឃើញថា សាច់ពោះរបស់អ្នកនាង នៅតែស្អាតគ្មានស្នាមសង្វារទេ។ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា តារាស្រីរូបនេះកាលពីមិនទាន់មានស្វាមី នាងពិតជាមានរូបសម្ផស្សស្រស់ស្អាតខ្លាំងណាស់ និងបានទាក់ទាញចិត្តបុរសៗជាច្រើននាក់ឱ្យលង់ក្នុងសម្រស់របស់អ្នកនាងទៀតផង ហើយបើទោះជាពេលនេះ អ្នកនាងមានស្វាមីហើយក្ដី ក៏អ្នកនាងនៅតែថែរក្សាសម្រស់បានស្អាតដដែល។ ខណៈកាន់តែជិតដល់ថ្ងៃសម្រាល អ្នកម្ដាយសម័យថ្មី គង់ ច័ន្ទស្រីមុំ កាន់តែសម្ញែងសាច់ក្បាលពោះយ៉ាងស៊ីអារម្មណ៍ម្ដងហើយម្ដងទៀត បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ លើសពីនេះ គង់ ច័ន្ទស្រីមុំ ក៏បានរំលេចភាពផ្អែមល្ហែមយ៉ាងស្អិតល្មួតជាមួយស្វាមីសំណព្វចិត្ត ដែលបង្ហាញឱ្យឃើញពីសុភមង្គលយ៉ាងពេញទំហឹងតែម្ដង៕