ការប្រកួតសងសឹករវាងកីឡាករ Saul “Canelo” Alvarez និង Gennady Golovkin នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី15 ខែកញ្ញា ខាងមុខនេះ។
កាលពីដើមខែនេះ វាត្រូវបានគេចេញផ្សាយថា ខាងភាគីកីឡាករទាំង2 មិនទាន់យល់ព្រមនៅឡើយលើលក្ខខណ្ឌផ្សេងៗសម្រាប់ការជួបគ្នាជាលើកទី2 របស់ពួកគេដែលត្រូវរៀបចំឡើងវិញនេះ ប៉ុន្តែ ក្រុមហ៊ុនរៀបចំការប្រកួត Golden Boy Promotions បានប្រកាសកាលពីថ្ងៃពុធថា កីឡាករប្រដាល់ទាំង2 នឹងត្រូវជួបគ្នាម្ដងទៀត ក្រោយពីការជួបគ្នាលើកទី1 របស់ពួកគេកាលពីជិត 1ឆ្នាំមុន។ កាលពីថ្ងៃទី16 ខែកញ្ញា ឆ្នាំ2017 Golovkin និង Alvarez បានជួបគ្នាជាលើកទី1 ក្នុងការប្រកួតមួយដែលបានបញ្ចប់ក្នុងលទ្ធផលស្មើទាំងចម្រូងចម្រាស។ លោកស្រីចៅក្រម Adalaide Byrd បានផ្តល់ពិន្ទុឈ្នះ 118-110 ទៅឱ្យ Alvarez ដែលបានផ្តល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន និងនាំឱ្យមានការសុំពេលសម្រាកពីការកាត់សេចក្តីនេះ។
កីឡាករទាំង2 ត្រូវបានគ្រោងឱ្យជួបប្រកួតសងសឹកគ្នានៅថ្ងៃទី15 ខែឧសភា ប៉ុន្តែ គម្រោងនោះត្រូវបានលុបចោលវិញ ពីព្រោះ Alvarez ត្រូវបានពិនិត្យឃើញមានលទ្ធផលវិជ្ជមានទៅលើសារធាតុហាមឃាត់ចំនួន 2លើក។ Alvarez នឹងវិលពីការជាប់ពិន័យព្យួររយៈពេល 6ខែរបស់គេ នៅថ្ងៃទី17 ខែសីហា។ កីឡាករ Golovkin បានផ្តួល Vanes Martirosyan ដែលជាគូជំនួស នាថ្ងៃទី5 ខែឧសភា នៅសង្វៀន T-Mobile Arena៕
ប្រភពពី៖ ESPN