ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ Deontay Wilder បានបញ្ជាក់ថា រូបគេបានយល់ព្រមដើម្បីប្រកួតជាមួយនឹងកីឡាករអង់គ្លេស Anthony Joshua នៅលើទឹកដីចក្រភពអង់គ្លេសហើយ នៅចុងឆ្នាំនេះ។ កីឡាករប្រដាល់វ័យ 32ឆ្នាំសញ្ជាតិអាមេរិករូបនេះ កំពុងតែគ្រប់គ្រងខ្សែក្រវាត់ WBC និងចង់បានការប្រកួតដណ្តើមខ្សែក្រវាត់រួមជាមួយនឹង Joshua ដែលជាម្ចាស់ខ្សែក្រវាត់ WBA, IBF និង WBO។
Wilder បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «សំណើក្នុងទឹកប្រាក់ 50លានដុល្លារសម្រាប់រូបគេដើម្បីប្រកួតជាមួយនឹងខ្ញុំនៅពេលបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក នៅតែអាចកើតឡើង។ នៅថ្ងៃនេះ ខ្ញុំបានយល់ព្រមសំណើរបស់ពួកគេ ដើម្បីប្រកួតជាមួយនឹង Joshua នៅចក្រភពអង់គ្លេស»។ Joshua ត្រូវបានដកស្រង់សម្តីដោយ ESPN ក្នុងពេលនិយាយថា៖ «យើងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗ ដែល Eddie បានផ្តល់ឱ្យយើងសម្រាប់ការប្រកួតមួយនៅចក្រភពអង់គ្លេស»។
Joshua វ័យ 28ឆ្នាំ បានឈ្នះខ្សែវាត់ពិភពលោកលើកទី1 របស់គេកាលពីឆ្នាំ2016 និងការពារបាន 5លើក ដើម្បីធ្វើឱ្យកំណត់ត្រាឈ្នះរបស់គេកើនដល់ 21លើក មិនដែលចាញ់ ក្នុងនោះផ្តួលគូប្រកួតឱ្យសន្លប់ 20លើក។ Wilder វ័យ 32ឆ្នាំ មានកំណត់ត្រាឈ្នះ 40លើក មិនដែលចាញ់ ក្នុងនោះផ្តួលគូប្រកួតឱ្យសន្លប់39លើក ក្រោយពីរូបគេបានផ្តួលកីឡាករមិនស្គាល់ចាញ់ដូចគ្នា Luis Ortiz របស់គុយបា នៅទឹកទី10 ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី3 ខែមីនា៕
ប្រភពពី៖ BBC