ការរៀបចំផែនការមើលថែទាំសុខភាពខ្លួនឯង និងសមាជិកគ្រួសារគឺជារឿងដែលមានគុណតម្លៃជាទីបំផុត ព្រោះក្រៅពីជារឿងដែលជួយជំរុញឱ្យយើងខ្លួនឯង និងសមាជិកក្នុងគ្រួសារកើតភាពក្លៀវក្លាស្វាហាប់ក្នុងការមើលថែទាំសុខភាពហើយនោះ វាថែមទាំងជារឿងដែលជួយឱ្យកើតមានសម្ព័ន្ធភាពដ៏ល្អរវាងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ កើតមានសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ដែលនឹងជួយដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងល្អ និងនាំឆ្ពោះទៅរកការមានគុណភាពជីវិតដែលល្អនាពេលអនាគតបាន។
គុណតម្លៃរបស់ការរៀបផែនការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ
ពាក្យថា “សុខភាពល្អ” នៅលើមនុស្សម្នាក់ៗអាចនឹងខុសប្លែកពីគ្នាតាមតែសភាវសង្គម ឬរូបបែបរបស់ជីវិតដែលខុសប្លែកពីគ្នា តែជារួមទៅ “សុខភាពល្អ” យ៉ាងហោចណាស់ក៏ត្រូវតែមានន័យពី ភាពឥតខ្ចោះរបស់ទាំងរាងកាយ និងផ្លូវចិត្ត ដោយរឿងល្អៗដែលកើតឡើងនេះនឹងកើតឡើងបានដោយសារការមើលថែទាំ យកចិត្តទុកដាក់លើប្រព័ន្ធផ្សេងៗដែលសំខាន់របស់រាងកាយ។
ការដែលនឹងមានសុខភាពល្អបាននោះ មិនថាតែជាសុខភាពរបស់ខ្លួនឯង ឬសមាជិកក្នុងគ្រួសារនោះឡើយ មិនមែនជារឿងដែលកើតឡើងបានដោយក្តីចៃដន្យនោះទេ តែចាំបាច់ត្រូវមានការរៀបផែនការក្នុងការមើលថែទាំសុខភាពជាមុនដែលវានឹងជួយឱ្យកើតផលល្អដូចតទៅនេះ ៖
– អាចនឹងកំណត់វិធីការ ឬជ្រើសរើសរូបបែបដែលស័ក្តិសមជាមួយការដំណើរការជីវិតរបស់យើងខ្លួនឯង ឬសមាជិកក្នុងក្រុមគ្រួសារបានយ៉ាងស័ក្តិសម។
– អាចនឹងកំណត់អំឡុងពេលក្នុងការមើលថែទាំសុខភាពបានយ៉ាងសមស្រប ដូចជា អាចនឹងមានកិច្ចការងារហាត់ប្រាណនៅពេលព្រឹក ឬចំពោះគ្រួសារខ្លះអាចនឹងមានពេលទំនេរនៅពេលល្ងាច ក៏កំណត់ធ្វើកិច្ចការងារបង្កើនសុខភាពនៅពេលល្ងាចក៏បាន ឬអាចនឹងកំណត់អំឡុងពេលក្នុងការពិនិត្យសុខភាពរបស់សមាជិកក្នុងគ្រួសារប្រចាំឆ្នាំបានយ៉ាងត្រឹមត្រូវ។
– ជាការប្រុងប្រយ័ត្នលើសុខភាពទាំងរបស់ខ្លួនឯង និងសមាជិកគ្រួសារ មិនឱ្យឈឺថ្កាត់ដោយជំងឺផ្សេង។ ជាការសាងសុខភាព ដែលនឹងល្អប្រសើរជាងត្រូវមកជួសជុលសុខភាព ឬព្យាបាលនៅពេលក្រោយ។
– ជួយក្នុងការរៀបផែនការរឿងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ដោយសារតែមិនចាំបាច់ត្រូវចាយវាយប្រាក់ទៅលើការព្យាបាលខ្លួន។
– ធ្វើឱ្យគុណភាពជីវិតទាំងរបស់ខ្លួនឯង និងសមាជិកក្នុងក្រុមគ្រួសារកាន់តែល្អប្រសើរឡើង។
គោលការណ៍ក្នុងការរៀបផែនការថែទាំសុខភាពរបស់សមាជិកក្នុងក្រុមគ្រួសារ
– ពិនិត្យមើលរូបបែបការរស់នៅរបស់សមាជិកក្នុងក្រុមគ្រួសារថា តើយ៉ាងណាដែរ? ដោយសារតែការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារនេះ មិនមែនជាការធ្វើឡើងដោយសមាជិកណាម្នាក់ តែម្នាក់ហើយនឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែត្រូវអាស្រ័យលើការសហការរួមដៃគ្នាពីសមាជិកគ្រួសារទាំងអស់ជាសំខាន់។
– តាមរយៈព័ត៌មានដែលទទួលបាន ចូរនាំយកមកកំណត់ជាផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ ដែលអាចធ្វើឡើងចំពោះសមាជិកណាម្នាក់ ឬអាចនឹងធ្វើឡើងជារួមទាំងអស់គ្នាតែម្ដង។
– នៅពេលកំណត់ផែនការក្នុងការមើលថែទាំសុខភាពរបស់សមាជិកគ្រួសារបានហើយ ត្រូវដំណើរការទៅតាមនោះ និងវាយតម្លៃជាដំណាក់ៗថា តើសមាជិកទាំងអស់ក្នុងគ្រួសារអាចប្រតិបត្តិការតាមផែនការនោះបានដែរឬទេ ឬក៏យ៉ាងណា?៕