ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាសម្តែងសាច់សខ្ចីអ្នកម៉េម៉ាយ សាត រស្មី បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការបែកធ្លាយរូបភាពថតរួមគ្នាជាមួយក្រុមគ្រួសារលោក ព្រាប សុវត្ថិ ព័ត៌មាននេះបានធ្វើឱ្យទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង ពីទំនាក់ទំនងមួយនេះ។
យ៉ាងមិញ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា ម្តាយក្មេងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះរូបភាព និងធ្វើការប្រកាសក្តែងៗលើបណ្តាញសង្គម ដើម្បីស្រាយចម្ងល់ដ៏រសើបមួយនេះ ដោយបាននិយាយថា«សាត រស្មី គឺជាអនាគតចៅប្រសារបស់ខ្ញុំ » ដែលធ្វើអោយទស្សនិកជនមានការស្រឡាំងកាំងតែម្តង។ គួរបញ្ជាក់ដែរថា កញ្ញា សាត រស្មី មានទំនាក់ទំនងស្នេហានឹងក្មួយប្រុសសង្ហាលោកព្រាប សុវត្ថិ គឺមានរយៈពេលយូរហើយដែរ គ្រាន់តែអ្នកទាំង2មិនបានបង្ហាញជាសាធារណៈតែប៉ុណ្ណោះ។
គួររំឭកផងដែរថា កន្លងមកនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាកាលសម្ពោធរឿងរបស់ផលិតកម្ម LD តារាស្រីរូបនេះធ្លាប់បានបង្ហើបថា «សម្រាប់រឿងអាស្រូវនោះ និយាយរួមខ្ញុំអត់ខ្វល់ផង ព្រោះរឿងនោះ មិនមែនជារឿងឥឡូវ តាំងពី10ឆ្នាំមុន ហើយក៏ខ្ជិលខ្វល់ព្រោះ រឿងអត់ប្រយោជន៍ ។ មកទល់នឹងពេលនេះ ខ្ញុំបានរកអ្នកស្អំបេះដូង បានជាង1ឆ្នាំ ហើយគេដឹងរឿងនេះដែរ គេអត់ប្រកាន់នោះទេ» ។ នេះបានសបញ្ជាក់ឱ្យដឹងថា ការបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសក្មួយប្រុសសង្ហាលោកព្រាប សុវត្ថិ គឺកើតឡើងពីចិត្តនឹងចិត្ត ហើយអ្នកគាំទ្ររំពឹងថា នាងនឹងមានដំណឹងល្អចូលរោងការឆាប់ៗនេះ៕