មនោសញ្ចេតនារវាងក្មេងស្រីម្នាក់ បានតួញត្អូញត្អែរយំរៀបរាប់អំពីខ្សែជិវិតរបស់ខ្លួន ដែលខុសស្រឡះពីក្មេងស្រីដទៃទៀត ដោយសារនាងជាក្មេងស្រីកំព្រាឪពុក តែនាងមានភាពរឹងមាំ និងក្លាហ៊ានប្រាប់មហាជនទាំងអស់អំពីទឹកចិត្តឪពុកនាង។ នាងបានបាត់បង់ភាពកក់ក្ដៅ ការថ្នាក់ថ្នម និងក្ដីស្រឡាញ់ ដែលត្រូវឃ្លាតពីឪពុករបស់នាងជារៀងរហូត ក៏ប៉ុន្ដែនាងនៅតែចង់ចាំ នឹកឃើញពីញើសឈាមរបស់ឪពុកដែលបានចិញ្ចឹមបីបាច់រូបនាងរហូតមក។ បើទោះបីជាគ្មានវត្តមានឪពុកនាងនៅជាមួយទៀតពិតមែន នាងនៅតែតាំងចិត្តហៅពុកនាងជា « វីរបុរសក្នុងចិត្ត » ហើយផ្ទៃរឿងទាំងមូលនេះ បានត្រូវលាតត្រដាងនៅក្នុងបទចម្រៀង កំពូលតារាចម្រៀងស្រីផ្អែមស្រទន់ មាស សុខសោភា ។
គ្រាន់តែហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោនទម្លាយចេញនៅវីដេអូចម្រៀង « វីរបុរសក្នុងចិត្ត » នេះភ្លាម គេសង្កេតឃើញការ Comment ពីអារម្មណ៍ពិតរបស់អ្នកគាំទ្រដែលបានស្ដាប់ ភាគច្រើនបានបង្ហូរទឹកភ្នែក ដាក់មនោសញ្ចេតនាស្រឡាញ់ឪពុកទៅតាមបទចម្រៀង ពិតជាក្ដុកក្ដួលខ្លាំងឥតឧប្បមាណាស់។ បទចម្រៀងចាក់ដោតអារម្មណ៍មួយនេះ ជាស្នាដៃនិពន្ធចម្រៀងដោយ លោក សយ រតនា និងជាគំនិតនិពន្ធទំនុកមេឡូឌីដោយ លោក ងួន សុបិន ហើយនិពន្ធភ្លេងដោយ ភា ភ្លេង។
ដើម្បីចង់ដឹងថា បទ « វីរបុរសក្នុងចិត្ត » ចាក់ដោតអារម្មណ៍អ្នកស្ដាប់ហូរទឹកភ្នែកដល់កម្រិតណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖