អីយ៉ា! មានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតហើយ កំពូលតារាទើសមិនចេះចប់ ម៉ៃ សុគន្ធ បានចេញសារ និងរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីការមិនពេញចិត្តដែលនិស្សិតប្រុសថៃម្នាក់ បានតែងខ្លួនបំពាក់គ្រឿងរបាំអប្សរា ហើយរាំតាមលំនាំរបាំអប្សរាខ្មែរទាំងស្រុងកំពុងតែមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានអ្នកទស្សនារាប់លាននាក់ឯណោះ។
ម្ចាស់បទ «ស្លុយពេកហើយ» រូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកខ្លួនថា «រវល់តែអារឿងស៊ីពោត អត់ប្រយោជន៍ទៅ របាំអប្សរាខ្មែរប្រហែលនឹងបាត់បង់មួយទៀតហើយ។ ពេលនេះស្រឡាញ់ខ្លាំង 5ឆ្នាំក្រោយបើកូនខ្មែរប្រហែស ប្រហែលក្លាយជារបស់គេហើយ (មិនរើសអើងភេទប្រុស ស្រី ខ្ទើយទេ តែអប្សរា មិនមែនតួអង្គប្រុសខ្ទើយរាំទេ សូមជ្រាប ខ្លាំងត្រង់រាំរបាំខ្មែរហើយ យកបទចម្រៀងភាសាខ្មែរទៅរាំទៀត )ចាំមើលកូនខ្មែរប៉ុន្មាននាក់ដែលឈឺឆ្អាលរឿងមួយនេះ…អប្សរាជារបស់ខ្មែរ»។
ងាកមកមើលពីមតិមហាជនដែលបានបញ្ចេញមតិចំពោះការលើកឡើងរបស់តារាប្រុសរូបនេះវិញម្ដង គេបកស្រាយថាបើនិយាយពីខ្មែរមនជំនាន់ដើម ហើយរៀបរាប់ថាទឹកដីខ្មែរមនជំនាន់នោះ លាតសន្ធឹងពីណាដល់ណា បញ្ជាក់ថៃលាវហៅ ខ្មែរមនថាខមបុរាណ ( ជាការបួងសួងក៏មិនខុសដែរបើគេលម្អិតមកហើយថា ជារបស់ខ្មែរមនមិនមែននិយាយថារបស់ថៃណា ហើយមិនបានcopyយកភ្លេងទៅធ្វើជាបទថៃដែរ) ។ ចិត្តទូលាយតិចទៅ បើស្រឡាញ់មែន ជួយថែរក្សារទៅ ( ស្គាល់អ្វីដែលជារបស់យើងឱ្យច្បាស់ វាស្មើនឹងយើងជួយថែរក្សាហើយ មិនមែនចេះតែបំផុសឱ្យគេដៀលថា យើងពាលទេ ចេះតែជេគេទេ ដូនតាខ្មែរយើងថ្លៃថ្នូរណាស់) បើនិយាយអីខុស ខ្ញុំសុំទោសផង។ ខ្លះទៀតក៏បានលើកឡើងដែរថា « វាមិនបាត់ទេពូ របាំអប្សរា ឬរបាំព្រះរាជទ្រព្យ ឬ Royal Ballet Dance យើងចុះបេតិកភណ្ឌហើយកាលពីឆ្នាំ2003។ កុំចេះតែឃើញគេរាំ ក្រៅពីជនជាតិខ្មែរ ថាគេយកនោះ។ ទៅជួយផូស្តរបស់ដែលមិនទាន់ចុះបេតិកភណ្ឌវិញទៅ ក្រែងមានអ្នក share ដល់ថ្នាក់លើឱ្យគេជួយចុះថែមទៀតទៅ។ បើសៀមយកទាល់តែសៀមទៅដុត Unescoឱ្យលុបរបស់យើងហើយដាក់របស់វា។ ហើយខ្លាចខុសរឿងហើយពូសុគន្ធ»៕