សាច់ត្រីសាលម៉ុន ភាគច្រើនគេតែងឃើញមានការនិយមទទួលទានបែបស្រស់ៗ ឬសាច់ឆៅតែម្ដង តាមបែបជនជាតិជប៉ុន ដោយគ្រាន់តែបន្ថែមគ្រីមវ៉ាសាប៊ិតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសាច់ត្រីសាលម៉ុន ត្រូវបានអ្នកជំនាញផ្នែកធ្វើម្ហូបប្រចាំនៅភោជនីយដ្ឋាន Motor Café ដែលមានទីតាំងស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់នឹងភោជនីយដ្ឋាន NEEDA យកមកកែច្នៃបង្កើតចេញជាអាហារថ្មី ប្លែក និងមានរសជាតិឆ្ងាញ់ នោះគឺ “ត្រីសាលម៉ុនចៀនជាមួយមាសល្ពៅ”។ ចង់ដឹងទេថា ម្ហូបមួយចាននេះ ត្រូវបានអ្នកជំនាញច្នៃចេញពីគ្រឿងផ្សំអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា…។
គ្រឿងផ្សំ
• ត្រីសាលម៉ុន
• មាសល្ពៅ (ទឹកល្ពៅខាប់)
• ទឹក Sauce Crème ជាមួយម្រេចខ្ចី
• សណ្តែកបារាំង
• ការ៉ុតរុំ
• ស្នៀតពោត
• ប៉េងបោះតូច
វិធីធ្វើ
មុនដំបូងយកត្រីសាលម៉ុនមកលាងឱ្យស្អាតរួចប្រឡាក់ជាមួយអំបិល និងគ្រឿងផ្សំរសជាតិ ហើយយកទៅចៀនដោយប្រើកម្ដៅភ្លើងក្ដៅល្មម (កម្រិតនៃការឆ្អិនគឺអាស្រ័យលើចំណូលចិត្តរបស់អ្នក)។ បន្ទាប់មកយកសណ្តែកបារាំង ប៉េងបោះតូច និងស្នៀតពោត មកឆារួមគ្នារហូតឆ្អិនល្មមៗ រួចទុកដាក់មួយអន្លើ។ កាត់ការ៉ុតជាកង់ៗ ហើយហាន់ជាបន្ទះស្ដើងៗ រុំវាឱ្យមូល (ដូចក្នុងរូបភាព) ទើបយកស្រុះមួយសន្ទុះរួចយកចេញ ហើយជាចុងក្រោយ យកត្រីសាលម៉ុនដែលចៀនរួចមករៀបដាក់នៅលើចាន ដោយមានបន្លែរួមផ្សំដែលបានស្រុសដាក់នៅអមជុំវិញ ដោយបន្ថែមទឹក Sauce Crème ម្រេចខ្ចីពីលើសាច់ត្រីជាការស្រេច។
បើទោះជាបែបនេះក្ដី ប្រសិនបើលោកអ្នកចង់ដឹងកាន់តែច្បាស់ថា “ត្រីសាល់ម៉ុនចៀនមាសល្ពៅ” រសជាតិដើមមានភាពទាក់ទាញដល់កម្រិតណានោះ សូមទៅភ្លក្សរសជាតិនៅភោជនីយដ្ឋាន Motor Café សាខាទួលគោកទាំងអស់គ្នា៕