បន្ទាប់ពីល្បីសុសសាយចំពោះព័ត៌មានករណីនារីរូបស្រស់វ័យក្មេងម្នាក់ មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកសង្ឃចៅអធិការវត្ត ហើយបានថតវីដេអូស៊ីពោត និងបង្ហាញឱ្យឃើញពីសកម្មភាពអសីលធម៌នៅក្នុងសង្គម និងបំពានច្បាប់សាសនា ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅកាន់ព្រះសង្ឃរូបនោះ។ នៅក្នុងនោះដែរ តារាសម្ដែងប្រុស អ៊ឹម ជីវ៉ា ក៏បានបង្ហាញមតិខ្លះឱ្យមហាជនបានដឹងដែរថា នារីរូបស្រស់ម្នាក់នោះក៏ចូលរួមបំផ្លាញសាសនាផងដែរ មិនត្រូវឱ្យមានវិធានការចំពោះតែព្រះសង្ឃនោះទេ។
តារាសម្ដែងប្រុសរូបនេះ បានធ្វើការលើកឡើងជាលំដាប់លំដោយទៅតាមសាច់រឿងថា «ម្តាយគាត់និយាយពេល Live ថា មានគេដណ្តឹងកូនគាត់ដប់-ម្ភៃនាក់ គាត់មិនឱ្យផង។ ឯកូននិយាយវិញថា ខ្ញុំបង្ហោះវីដេអូ និងរូបភាពនេះដោយសារតែលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយ ខ្ញុំនឹងប្តឹងលោកពីបទចាប់រំលោភ»។ តាមមើលការ Live ខាងលើ គឺដោយសារនាងខឹងនឹងលោកសង្ឃបរាជិកនោះចង់ដោះដៃចោលនាង បាននាងធ្វើអ៊ីចឹង។ លោកបន្ដទៀតថា « ឱក្មួយស្រីដ៏ស្រស់ស្អាតអើយ ពាក្យចាស់លោកពោលថា ស្រឡនៗអើយកុំស្រឡាញ់លោក កំលោះគរគោកទុកលោកធ្វើបុណ្យ តែក្មួយកាលថតវិដេអូដូចសប្បាយណាស់ ហើយម៉េចបានចង់ប្តឹងលោកទៅវិញក្មួយ??» ។ ទាំងនេះជាការពេញចិត្តចំពោះទង្វើនារីរូបស្រស់ម្នាក់នោះ។
អ៊ឹម ជីវ៉ា ក៏បានបន្ដនិយាយអំពីព្រះសង្ឃជាចៅអធិការបរាជិកនោះដែរថា «លោកសង្ឃបរាជិកក៏អ៊ីចឹងដែរ បួសរៀនធ្វើដល់ចៅអធិការវត្តហើយ ម៉េចមិនចាំពាក្យចាស់និយាយថា អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាតទេ បើស៊ីគេហើយម៉េចមិនឱ្យលុយគេ?»។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះបានធ្វើការសរុបសេចក្ដីតាមការយល់ឃើញរបស់លោកជារួមថា «បើសរុបមកទាំងអ្នកប្រព្រឹត្ត និងអ្នកដឹកនាំឱ្យគេប្រព្រឹត្តមានទោសដូចគ្នា ព្រោះនាងម្នាក់នេះក៏ចូលរួមបំផ្លាញព្រះពុទ្ធសាសនាដែរ ព្រោះអ្នកបួសនៅវត្ត រឿងអីនាងឱ្យដៃលោកដល់វត្ត?? សុំសរសើរក្មួយធ្វើស៊ីលោកសាហាវណាស់ លោកក៏អ៊ីចឹងដែរ បើដឹងថាខ្លួនជាសង្ឃហើយនៅប្រព្រឹត្តបែបនេះទៀត សមណាស់នឹងទទួលបែបនេះ»។
គួរបញ្ជាក់ផងដែរថា នារីរូបស្រស់ដែលមានទំនាក់ទំនងជាមួយព្រះសង្ឃនោះ ត្រូវបានស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា «Nhom Lyta» និងមានឈ្មោះពិតថា កែវ លីតា។ ចំណែកឯចៅអធិការវត្តដែលត្រូវបានគណៈដឹកនាំសង្ឃ និងមន្ត្រីធម្មការសម្រេចចាប់ផ្សឹកនៅវត្តភ្នំបាក់នោះ មាននាមថា ស្រិល វណ្ណា នៅក្នុងវត្តភ្នំបាក់ ខេត្តបន្ទាយមានជ័យ៕