កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដីដ៏ល្បីល្បាញរបស់អាមេរិក Forbes បានបង្ហាញពីតារាងស្លាកសញ្ញាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេ (Most Valuable Brands) ទាំង 5 ក្នុងនោះក្រុមហ៊ុនដែលនាំមុខគេ គឺក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Apple។
យោងតាមការបង្ហាញរបស់ Forbes បានឱ្យដឹងថា 5 ក្រុមហ៊ុនដែលមានស្លាកសញ្ញាថ្លៃជាងគេបំផុតនោះសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមាន Apple នាំមុខគេ និងបន្តបន្ទាប់មកទៀតមានដូចជា Google, Microsoft, Facebook និងក្រុមហ៊ុនលក់ទំនិញអនឡាញរបស់សហរដ្ឋអាមេរិក Amazonខណៈដែល Coca-Cola ដែលធ្លាប់តែនៅកំពូលតារាងនោះ នៅពេលនេះបានធ្លាក់ចេញពីតារាង Top 5 នេះហើយ។
Forbes បានគណនាថា ស្លាកសញ្ញាក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះមានតម្លៃ 182.8ពាន់លានដុល្លារអាមរិក ដោយបានកើនឡើង 8ភាគរយបើធៀបនឹងឆ្នាំមុន ចំណែក Google វិញមានតម្លៃ 132.1ពាន់លានដុល្លារអាមេរិក រីឯ Microsoft មានតម្លៃ 104.9ពាន់លានដុល្លារអាមេរិកខណៈដែល Facebook មានតម្លៃ 94.8ពាន់លានដុល្លារអាមេរិក និងចុងក្រោយ Amazon មានតម្លៃ 70.9ពាន់លានដុល្លារអាមេរិក៕