ឆ្អឹងជំនីជ្រូក ត្រូវបានគេយកទៅច្នៃធ្វើជាមុខម្ហូបយ៉ាងសម្បូរបែប ដែលក្នុងនោះរួមមានដូចជា សម្ល, ខ, អាំង, ស្ងោរ ឬចៀនជាដើម។ ប៉ុន្តែពេលនេះ ឆ្អឹងជំនីជ្រូកត្រូវបានអ្នកជំនាញផ្នែកដាំស្លប្រចាំនៅភោជនីយដ្ឋាន Motor Café សាខាទួលគោក ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននោះ បានយកមកច្នៃធ្វើជាអាហារមួយមុខផ្សេងទៀត ពោរពេញទៅដោយរសជាតិឆ្លាញ់ប្លែក នោះគឺ “សាច់ឆ្អឹងជំនីជ្រូកដុតពិសេស”។ ចង់ដឹងទេថា មុខម្ហូបថ្មីមួយនេះមានភាពទាក់ទាញដល់កម្រិតណា សូមមកស្វែងយល់ទាំងអស់គ្នា។

គ្រឿងផ្សំ
• ឆ្អឹងជំនីជ្រូក
• ហ័រសិន សុស (Hoisin Sauce )
• ប៊ីប៊ីខ្យូ សុស (BBQ Sauce)
• ទឹកឃ្មុំ
• ប្រេងខ្យង
• អំបិល
វិធីធ្វើ
មុនដំបូងយកឆ្អឹងជំនីជ្រូកមកលាងឱ្យស្អាត រួចប្រឡាក់ជាមួយ ហ័រសិន សុស (Hoisin Sauce ) ប៊ីប៊ីខ្យូ សុស ទឹកឃ្មុំប្រេងខ្យង អំបិល រួចយកក្រដាសអាលុយមីញ៉ូមរុំជុំវិញឱ្យជិត ទើបយកទៅដុតក្នុងម៉ាស៊ីនដុត ជាមួយការកំណត់កម្ដៅ 180 oC (សម្រាប់អ្នកដែលមិនមានម៉ាស៊ីតដុត ក៏អាចដាក់ដុតក្នុងឆ្នាំងតាមបែបធម្មតាក៏បាន) ទុករយៈពេលប្រមាណ35នាទី។ បន្ទាប់មកទើបយកចេញមកក្រៅ បកក្រដាសដោយប្រុងប្រយ័ត្ន ដើម្បីត្រងទឹកដែលដក់នៅលើក្រដាសអាលុយមីញ៉ូម សម្រាប់ស្រោចពីលើសាច់ឆ្អឹងជំនីជ្រូក។ ជាចុងក្រោយ យកសាច់ឆ្អឹងជំនីជ្រូកដុតនោះមករៀបនៅលើចានជាមួយបន្លែដូចរូបភាពដែលបានបង្ហាញជូននៅលើទំព័រនេះ និងស្រោចដោយទឹកដុតសាច់ឆ្អឹងជំនីជ្រូកពីលើជាការស្រេច៕