Skip to content

សូដា នីតា ប្រតិកម្មចំពោះព័ត៌មានស្នេហាជាមួយលោក យ៉ែម សំអូន

ទើបតែដឹងពីព័ត៌មានភ្លាម តារាស្រី សូដា នីតា បានចេញមុខប្រតិកម្មចំពោះព័ត៌មានដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយលោក យ៉ែម សំអូន ភ្លែតម្ដង។ កាលពីពេលថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា «សូ ដា នីតា និងយ៉ែម សំអូន កំពុងបន្ត​ផ្អែម​ល្ហែម​ជាមួយ​គ្នា​កំដរ​ភ្នែក​ទស្សនិកជន» ក្នុងខ្លឹមសារទាំងមូលបានបង្ហាញអំពីទំនាក់ទំនងស្នេហ៍លួចលាក់រវាងតារាស្រីរូបនេះជាមួយនឹង លោក យ៉ែម សំអូន។

ព័ត៌មាននេះបានធ្វើការបង្ហោះផ្សាយថា សូដា នីតា ចាប់​ផ្ដើម​មាន​​ទំនាក់ទំនងជា​មួយ យ៉ែម សំអូន តាំង​ពី​ពេលដែលពួក​គេ​ស្ថិត​ក្រុម​ការងារ​តែ​មួយ​ គឺ​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model ដែល​ល្បីល្បាញ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនម្ល៉េះ។ ប៉ុន្តែ​ភាព​ជិត​ស្និទ្ធ និង​ផ្អែម​ល្ហែមបាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែខ្លាំងឡើង ចាប់តាំង​ពី យ៉ែម សំអូន និង​ភរិយា អ្នក​នាង យ៉ាន លីនដា បែកបាក់​គ្នា​មក និង​ក៏​ជា​វេលា​ដែល​មន្ទិល​ស្នេហ៍​រវាង​ពួក​គេ ត្រូវ​បាន​​លើក​មក​និយាយ​ជាថ្មីដែរ។ ខាង​ស្រីតែង​តែ​ហៅខាង​ប្រុស​​ថា “បង​ប្រុស” និង​តារាមួយ​គូ​នេះនៅ​តែ​មិន​ទាន់​អាច​រុញច្រានក្ដី​មន្ទិល​ស្នេហ៍​របស់ពួក​គេឱ្យចេញឆ្ងាយពី​ទស្សនិកជន​បាននៅ​ឡើយ ហើយ​ជា​រឿយ​ៗ ពួក​គេ​ត្រូវបាន​ចោទ​សួរ​ពី​បញ្ហា​នេះ។ ក៏ប៉ុន្តែ​ សូដា នីតា​នៅ​តែ​រក្សា​ការ​អះអាង​ថា នាង និង​មេ​កើយ​ខាង​លើ គឺ​ស្និទ្ធ​ស្នាល​ក្នុង​ភាព​ជា​បង​ប្អូន​ប៉ុណ្ណោះ មិន​ដូច​នឹងពាក្យ​ចចាមអារ៉ាម​ដែល​ថា ពួក​នាង​កំពុងមាន​ស្នេហ៍​លួច​លាក់​ជាមួយ​គ្នា​នោះ​ទេ។

សូមជម្រាបជូនថា ប៉ុន្មាននាទីមុននេះបន្ដិច តារាស្រី សូដា នីតា បានបង្ហោះសារបញ្ជាក់ថា «នាងខ្ញុំ សូដា នីតា សូមច្រានចោលនូវព័ត៌មានមួយនេះ ទី1 រឿងទំនាក់ទំនងស្នេហ៍ជាមួយបងអូន។ តែគេអាចចោទបាន ព្រោះតែភាពស្និទ្ធស្នាលរបស់ខ្ញុំជាមួយបងអូន ដោយការរាប់អានដូចបងប្អូន និងមិនមានការលាក់បាំងឡើយ។ តែទី2 ដែលថាខ្ញុំមានគូដណ្តឹងនៅប្រទេសUSA ឱ្យលុយ ឡាន ផ្ទះវីឡា តាំងពីឆ្នាំ2012នោះ គឺមិនពិតឡើយ»។

អ្នកនាង បានបន្ដទៀតថា «ក្នុងនាមជាអ្នកសារព័ត៌មាន មុននឹងនិយាយអី គួររកការពិតសិន កុំអាងអីនិយាយតាមចិត្តនឹកឃើញ ព្រោះកុំអាងយើងខ្ញុំដែលជាអ្នកសិល្បៈមិនតបត ចេះតែអាងមកនិយាយតាមចិត្តពេក យើងខ្ញុំមិនចង់មានរឿងជាមួយសារព័ត៌មានឡើយ តែបើញឹកពេក ឬនិយាយមិនល្អច្រើនដងពេក ខ្ញុំក៏អាចប្តឹងបានដែរ ព្រោះពីបទបង្ខូចកេរ្តិ៍ឈ្មោះ ព័ត៌មាននេះយូរបន្តិចមែន តែខ្ញុំទើបតែឃើញ តែខ្ញុំសុំហាម កុំចេះតែនិយាយដូចនេះទៀត»៕

Leave a Reply

Your email address will not be published. Required fields are marked *