Skip to content

ប៉ាច​ គីមមួយ យីអ៊ុនឡើងបន្ថែមរបរថ្មីមួយទៀត ខណៈសិល្បៈកំពុងជោគជ័យខ្លាំង

នៅពេលថ្មីៗនេះ គេសង្កេតឃើញថា តារា​ចម្រៀង​ស្រី​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផលិត​កម្ម​ We Production និងរស្មី​ហង្ស​មាស គឺកញ្ញា ប៉ាច​ គីមមួយ ដែល​ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការប្រកួតក្នុ​ងកម្ម​វិធី The Voice Cambodia លំដាប់ថ្នាក់ពិភពលោកកាលពីរដូវ​កាល​ទី​1នោះ ទោះ​មិន​បាន​ជាប់​ជា​ជយ​លាភី​ក៏​ដោយ តែ​តារាស្រីកូន​កាត់​ចិនសាច់​ស​ខ្ចី​រូប​នេះ ក៏ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​ច្រៀង​ក្នុង​ផលិត​កម្ម​​ដែរ។ សម្ទុះនៃការច្រៀង គេមើលឃើញថា មិនសូវមានខ្លាំងដូចការសម្ដែងប៉ុន្មានទេ ព្រោះថា សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ សឹងតែនិយាយបានថា មិនចាញ់តារាស្រីរួមផលិតកម្មប៉ុន្មានឡើយ រហូតដល់នាងទទួលបានការសម្ដែងក្នុងរឿងភាគប្រចាំស្ថានីយទូរទស្សន៍ហង្សមាសទៀតផង។

នាពេលបច្ចុប្បន្ននេះ តារាស្រី  ប៉ាច​ គីមមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មិត្តយុវវ័យទាំងក្រៅប្រទេស និងក្នុងប្រទេស ដោយសារតែសមត្ថភាព និងការលេងស្តាយល៍តុបតែងខ្លួនរបស់នាងដែលមើលទៅប្លែក និងទាក់ទាញអារម្មណ៍យុវវ័យខ្លាំង រហូតដល់អ្នកគាំទ្រនាងលាន់មាត់ថា មិនចាញ់តារាកូរ៉េឡើយ។ ស្របពេលកំពុងទាញបានប្រជាប្រិយភាពល្បីល្បាញខ្លាំងហើយនោះ តារាស្រីរូបស្រស់នេះបានបន្ថែមមុខរបរថ្មីមួយទៀត ទន្ទឹមនឹងអាជីពសិល្បៈរបស់ខ្លួនតែម្ដង គឺនាងឆ្លៀតពេលលក់ផលិតផលថែរក្សាសម្រស់ជាច្រើនយ៉ាងដែលនាំចូលពីប្រទេសកូរ៉េ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ 22ឆ្នាំម្នាក់នេះ មិនត្រឹមតែសម្រេចបានក្ដីស្រមៃក្នុងការដើរនៅលើវិថីសិល្បៈបានយ៉ាងជោគជ័យនោះទេ នាងថែមទាំងមានភាពវៃឆ្លាតក្នុងការរកប្រាក់ចំណូលបន្ថែមទៀតផង តែយ៉ាងណាក្ដី នាងនៅមិនទាន់មានលេចឮដំណឹងស្នេហាជាមួយបុរសណានៅឡើយទេ ដែលនេះគឺជារឿងមួយធ្វើឱ្យអ្នកគាំទ្រទាំងឡាយនឹកសង្ស័យថា រូបក៏ស្អាត ឆ្លាតក៏ឆ្លាត តែហេតុអីបានមិនមានបុរសណាក្រវែលឆ្វែលនាងសោះអ៊ីចឹង?? ( ឬមួយក៏…ហ៊ិៗៗ )៕

Leave a Reply

Your email address will not be published. Required fields are marked *