ប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់តារាកំប្លែងជើងចាស់ លោកពៅ គីសាន់ ហៅនាយ ឆើត បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យដឹងថា លោកកំពុងតែគ្មានការងារធ្វើបន្ដិចម្ដងៗហើយ។ មហាជនអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលតារាប្រុសរូបនេះបានប្រាប់អ្នកគាំទ្រគ្រប់រូបថា សូមឱ្យនៅចងចាំរូបលោកផង ខណៈពេលនេះការងារសិល្បៈរបស់លោកបានធ្លាក់ចុះ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ថា ក្តុកក្តួលជាខ្លាំង ព្រោះតារារូបនេះបានបម្រើការងារសិល្បៈអស់រយៈពេលជាង 30ឆ្នាំមកហើយ។
ជាមួយគ្នានេះ តារាប្រុសដែលធ្លាប់សម្ដែងជាតួប្រុសចរិតកោងកាច ឬក៏ជាតួប្រុសដែលមានចរិតបងធំ(តួចិត្តអាក្រក់) បានបញ្ចាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «ឱកាសកាងារសិល្ប:របស់ខ្ញុំបានបាត់បង់ម្ដងបន្តិចៗហើយ ខ្ញុំគ្មានអ្វីក្រៅពីសុំឱ្យបងប្អូនទាំងអស់គ្នាចងចាំរូបខ្ញុំបាទម្នាក់នេះដែលបានបម្រើអារម្មណ៍បងប្អូនទស្សនិកជនអស់រយ:ពេលជាង 30ឆ្នាំមកហើយនេះទេ រហូតមកដល់ពេលនេះសង្ឃឹមថា បងប្អូននឹងជួយចែករំលែកឱ្យអ្នកដែលស្រឡាញ់ និងគាំទ្រខ្ញុំបាទបានឃើញផង សូមអគុណបងប្អូនជាទីស្រឡាញ់»។
គួរបញ្ជាក់ផងដែរថា នៅពេលដែលបានអានសារមួយនេះហើយ អ្នកគាំទ្រជាច្រើននាក់ណាស់បានសម្ដែងអារម្មណ៍ អាណិតអាសូរដល់រូបលោកខ្លាំងមែនទែន ហើយអ្នកទាំងអស់គ្នាបានបញ្ចេញមតិយោបល់ដោយប្រើពាក្យលើកទឹកចិត្តព្រមទាំងផ្ដល់ក្ដីសង្ឃឹមថា តារារូបនេះនឹងមានការងារសិល្បៈធ្វើច្រើនដូចកាលពីមុនឡើងវិញមិនខានក្នុងពេលឆាប់ៗនេះ៕