(រកច្រកគេចមិនឃើញទៀតហើយ ពេជ្រ ថៃ អ៊ើយ!) គ្រាន់តែច្រៀងភ្លេចប៉ារ៉ូលម្ដងសោះ រងការរិះគន់ពីគ្រប់មជ្ឈដ្ឋានតែម្ដង និងមានមតិខ្លះថែមទាំងបានលាន់មាត់ថា យកមុខម្ចាស់ពាន The Voice Kids ទៅបោះចោលលើឆាកប្រគំតន្ត្រី អ៊ីឈីតាន់ ដែលធ្វើឱ្យអ្នកគាំទ្រខ្មាសគេជំនួសទៀតផង។
តាមរយៈវីដេអូដែលបានបង្ហោះ និងស៊ែរពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ គេបានមើលឃើញថា ខណៈដែលតារាវ័យក្មេងរូបនេះកំពុងច្រៀងបទ «រដឺនមានស្នេហ៍» សុខៗ ក៏ស្រាប់តែភ្លេចប៉ារ៉ូលស្ទើរតែទាំងស្រុង និងមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងធ្វើហាក់ដូចជាមិនខ្វល់ពីការច្រៀងខុសនោះទៀត(អូហូ ពេជ្រ ថៃ អ៊ើយ)។
គួរកត់សម្គាល់ផងដែរថា ការសម្ដែងលើឆាកតន្ត្រីធំលើកនេះ ពេជ្រ ថៃ ហាក់បីដូចជាច្រៀងភ្លេងទៅដោយភ្លេង ហើយអ្នកច្រៀងក៏មិនព្រមច្រៀង ឯភ្លេងគិតតែពីលេងចោលរហូតដល់ចប់តែម្ដង ព្រោះថា ខ្លាចកាន់តែអាម៉ាស់ជាងហ្នឹង។ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា «ប្អូនទន្ទេញប៉ារ៉ូលមិនទាន់ចាំផង ម៉េចប្រញាប់មកច្រៀងម្ល៉េះ» ហើយណាមួយប្អូនអាចនៅក្មេងខ្ចី កំហុសឆ្គងតិចតួច មិនអាចរំលងបានទេ មានតែការខន្ដីអភ័យទោសឱ្យតែប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ កុមារារូបនេះច្បាស់ជាគេចមិនផុតពីការរិះគន់របស់តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ បានឡើយ ដោយតារាមហាកំពូលទើសរូបនោះបានពន្លះយ៉ាងចាស់ដៃថា «សំឡេងក៏មនុស្សក្រិន រូបរាងក៏មនុស្សក្រិន ស្តាយក្មេងសំឡេងល្អៗណាស់ដែលមិនបានលើកពានពិត ឈប់!ឈប់ អ្នកណាខ្លះដែលបោកទូរទស្សន៍ចោល»។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖